ព្រះត្រៃបិដក ភាគ ០៥

ធ្វើ​នូវ​សេចក្តី​សន្សំ​បាត្រ​ទុក​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះសម្ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​មាន​ពួក៦​ ​មិន​គួរបើ​នឹង​ធ្វើ​សេចក្តី​សន្សំ​បាត្រ​ទុក​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិន​នាំឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ធ្វើ​សេចក្តី​សន្សំ​បាត្រ​ ​ភិក្ខុនី​នោះ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្តិ​យ​។​
 [​៩៤​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​បាត្រ២យ៉ាង​ ​គឺ​បាត្រដែក១​ ​បាត្រដី១​ ​ឈ្មោះថា​បាត្រ​។​ ​ប្រមាណ​របស់​បាត្រ​មាន៣យ៉ាង​ ​គឺ​បាត្រ​ខ្នាត​ធំ១​ ​បាត្រ​ខ្នាត​កណ្តាល១​ ​បាត្រ​ខ្នាត​តូច១​។​ ​ដែល​ហៅថា​ ​បាត្រ​ខ្នាត​ធំ​ ​គឺ​បាត្រ​ចំណុះ​បាយ​នៃ​អង្ករ​កន្លះ​អាឡ្ហក​ ​និង​បង្អែម​ភាគ​ទី៤​ ​និង​ម្ហូប​សមគួរ​នឹង​បាយ​នោះ​។​ ​ដែល​ហៅថា​ ​បាត្រ​ខ្នាត​កណ្តាល​ ​គឺ​បាត្រ​ចំណុះ​បាយ​នៃ​អង្ករ១នាឡិ​ ​និង​បង្អែម​ភាគ​ទី៤​ ​និង​ម្ហូប​សមគួរ​ដល់​បាយ​នោះ​។​ ​ដែល​ហៅថា​ ​បាត្រ​ខ្នាត​តូច​ ​គឺ​បាត្រ​ចំណុះ​បាយ​នៃ​អង្ករ១បត្ថ​ ​និង​បង្អែម​ភាគ​ទី៤​ ​និង​ម្ហូប​សមគួរ​ដល់​បាយ​នោះ​។​ ​បាត្រ​ដែល​មាន​ខ្នាត​ធំ​ ​ឬ​តូច​
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 636791159775796427
ទៅកាន់ទំព័រ៖