ព្រះត្រៃបិដក ភាគ ០៥

ជាង​កំណត់​ដែល​ពោល​ហើយ​នោះ​ ​មិន​ហៅថា​បាត្រ​។​ ​ពាក្យ​ថា​ ​ធ្វើ​សេចក្តី​សន្សំ​ ​(​បាត្រ​)​ ​គឺ​បាន​ដល់​បាត្រ​(​ឯ​ទៀ​តៗ​)​ ​ដែល​ភិក្ខុនី​មិនបាន​អធិដ្ឋាន​ ​មិនបាន​វិកប្ប​។​ ​បាត្រ​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​គឺ​ជា​និ​ស្ស​គ្គិ​យ​ព្រមគ្នា​នឹង​អរុណរះ​ឡើង​ ​បាត្រ​នោះ​ ​ភិក្ខុនី​ត្រូវ​លះ​ដល់​សង្ឃ​ក៏បាន​ ​គណៈ​ក៏បាន​ ​ដល់​ភិក្ខុនី១រូប​ក៏បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បាត្រ​នោះ​ភិក្ខុនី​ត្រូវ​លះ​យ៉ាងនេះ​។​ ​
 [​៩៥​]​ ​ភិក្ខុនី​នោះ​ត្រូវ​ចូល​ទៅ​រក​សង្ឃ​ ​ហើយ​ធ្វើ​ឧត្តរាសង្គ​ឆៀង​ស្មា​ម្ខាង​ ​ហើយ​ថ្វាយបង្គំ​ជើង​ភិក្ខុ​នី​ចាស់​ៗ​ ​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ឡើង​ ​ហើយ​ពោល​យ៉ាងនេះ​ថា​ ​បពិត្រ​លោកម្ចាស់​ ​បាត្រ​របស់ខ្ញុំ​នេះ​កន្លង​រាត្រី​ហើយ​ ​ជា​និ​ស្ស​គ្គិ​យ​ ​ខ្ញុំ​សូម​លះ​បាត្រ​នេះ​ដល់​សង្ឃ​។​ ​លុះ​ភិក្ខុនី​នោះ​លះ​រួចហើយ​ ​ត្រូវ​សំដែង​អាបត្តិ​ចេញ​។​ ​ភិក្ខុនី​ដែល​ឆ្លាស​ ​ប្រតិពល​ ​គប្បី​ទទួល​អាបត្តិ​។​ ​ភិក្ខុនី​សង្ឃ​ត្រូវឲ្យ​បាត្រ​ដែល​ភិក្ខុនី​លះ​ហើយ​នោះ​វិញ​ ​ដោយ​ពាក្យ​ថា​ ​បពិត្រ​លោកម្ចាស់​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​បាត្រ​នេះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុនី​ឈ្មោះ​នេះ​បាន​លះ​ដល់​សង្ឃ​ហើយ​។​ ​បើ​ការ​លះបង់​នេះ​សមគួរ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​ត្រូវឲ្យ​បាត្រ​នេះ​ដល់​ភិក្ខុនី​ឈ្មោះ​នេះ​វិញ​។​ ​
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 636791160057152520
ទៅកាន់ទំព័រ៖