ព្រះត្រៃបិដក ភាគ ០៥
[៩៦] ភិក្ខុនីនោះត្រូវចូលទៅរកភិក្ខុនីទាំងឡាយច្រើនរូប (២-៣រូប) ហើយធ្វើឧត្តរាសង្គឆៀងស្មាម្ខាង ហើយថ្វាយបង្គំជើងភិក្ខុនីចាស់ៗ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រលោកម្ចាស់ទាំងឡាយ បាត្ររបស់ខ្ញុំនេះកន្លងរាត្រីហើយ ជានិស្សគ្គិយ ខ្ញុំសូមលះបាត្រនេះដល់លោកម្ចាស់ទាំងឡាយ។ លុះភិក្ខុនីនោះលះបាត្រហើយ ត្រូវសំដែងអាបត្តិចេញ។ ភិក្ខុនីដែលឆ្លាស ប្រតិពល គប្បីទទួលអាបត្តិ។ ភិក្ខុនីទាំងឡាយត្រូវឲ្យបាត្រដែលភិក្ខុនីនោះលះហើយ ដោយពាក្យថា សូមលោកម្ចាស់ទាំងឡាយស្តាប់ខ្ញុំ បាត្រនេះរបស់ភិក្ខុនីឈ្មោះនេះ ជានិស្សគ្គិយ បានលះដល់លោកម្ចាស់ទាំងឡាយហើយ។ បើការលះបង់នេះសមគួរដល់លោកម្ចាស់ទាំងឡាយហើយ លោកម្ចាស់ទាំងឡាយត្រូវឲ្យបាត្រនេះដល់ភិក្ខុនីឈ្មោះនេះវិញ។
[៩៧] ភិក្ខុនីនោះត្រូវចូលទៅរកភិក្ខុនី១រូប ធ្វើឧត្តរាសង្គឆៀងស្មាម្ខាង ហើយអង្គុយច្រហោង ផ្គងអញ្ជលីឡើង រួចពោលយ៉ាងនេះថា បពិត្រលោកម្ចាស់ បាត្ររបស់ខ្ញុំនេះកន្លងរាត្រីហើយ ជានិស្សគ្គិយ
ID: 636791160382771144
ទៅកាន់ទំព័រ៖