ព្រះត្រៃបិដក ភាគ ០៥
ខ្ញុំសូមលះបាត្រនេះដល់លោកម្ចាស់។ លុះភិក្ខុនីនោះលះរួចហើយ ត្រូវសំដែងអាបត្តិចេញ។ ភិក្ខុនី១រូបនោះ គប្បីទទួលអាបត្តិ។ ភិក្ខុនី១រូបត្រូវឲ្យបាត្រដែលភិក្ខុនីនោះលះហើយ ដោយពាក្យថា ខ្ញុំឲ្យបាត្រនេះដល់លោកម្ចាស់វិញ។
[៩៨] បាត្រកន្លងរាត្រីហើយ ភិក្ខុនីសំគាល់ថាកន្លងហើយ ត្រូវនិស្សគ្គិយបាចិត្តិយ។ បាត្រកន្លងរាត្រីហើយ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវនិស្សគ្គិយបាចិត្តិយ។ បាត្រកន្លងរាត្រីហើយ ភិក្ខុនីសំគាល់ថាមិនទាន់កន្លងទេ ត្រូវនិស្សគ្គិយបាចិត្តិយ។ បាត្រមិនបានអធិដ្ឋានទេ ភិក្ខុនីសំគាល់ថាអធិដ្ឋានហើយ ត្រូវនិស្សគ្គិយបាចិត្តិយ។ បាត្រមិនបានវិកប្បទេ ភិក្ខុនីសំគាល់ថាវិកប្បហើយ ត្រូវនិស្សគ្គិយបាចិត្តិយ។ បាត្រមិនបានលះទេ ភិក្ខុនីសំគាល់ថាលះហើយ ត្រូវនិស្សគ្គិយបាចិត្តិយ។ បាត្រមិនបានខូចទេ ភិក្ខុនីសំគាល់ថាបាត្រខូចហើយ បាត្រមិនបានវិនាសទេ ភិក្ខុនីសំគាល់ថាវិនាសហើយ... បាត្រមិនបានបែកទេ ភិក្ខុនីសំគាល់ថាបែកហើយ... បាត្រចោរមិនបានដណ្តើមយកទេ ភិក្ខុនីសំគាល់ថាចោរដណ្តើមយកហើយ ត្រូវនិស្សគ្គិយបាចិត្តិយ។
ID: 636791160674427826
ទៅកាន់ទំព័រ៖