ព្រះត្រៃបិដក ភាគ ០៥

 [​៩៩​]​ ​ភិក្ខុនី​មិន​លះ​បាត្រ​ដែល​ជា​និ​ស្ស​គ្គិ​យ​ ​ហើយ​ប្រើប្រាស់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​បាត្រ​មិនបាន​កន្លង​រាត្រី​ទេ​ ​ភិក្ខុនី​សំគាល់​ថា​កន្លង​ហើយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​បាត្រ​មិនបាន​កន្លង​រាត្រី​ទេ​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​បាត្រ​មិនបាន​កន្លង​រាត្រី​ទេ​ ​ភិក្ខុនី​សំគាល់​ថា​មិន​កន្លង​រាត្រី​មែន​ ​មិន​ត្រូវអាបត្តិ​។​
 [​១០០​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន១០យ៉ាង​)​ ​គឺ​ ​ភិក្ខុនី​អធិដ្ឋាន​ក្នុង​អរុណ១​ ​វិកប្ប​ទុក​ក្នុង​អរុណ១​ ​លះបង់​ ​(​បាត្រ​នោះ​)​ ​ខាងក្នុង​អរុណ១​ ​បាត្រ​ខូច​ខាងក្នុង​អរុណ១​ ​វិនាស​ខាងក្នុង​អរុណ១​ ​បែក​ខាងក្នុង​អរុណ១​ ​ពួក​ចោរ​ដណ្តើម​យក​ខាងក្នុង​អរុណ១​ ​គេ​កាន់​យក​ដោយ​វិស្សាស​ខាងក្នុង​អរុណ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​
 ​[​១០១​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​មាន​ពួក៦​ ​មិន​ឲ្យ​បាត្រ​ដែល​ភិក្ខុនី​ដទៃ​លះបង់​នោះ​វិញ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​មិន​ត្រូវ​មិន​ឲ្យ​បាត្រ​ដែល​ភិក្ខុនី​ដទៃ​លះបង់​ហើយ​នោះ​ទេ​ ​ភិក្ខុនី​ឯណា​មិន​ឲ្យ​ ​ភិក្ខុនី​នោះ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ១០៨ | បន្ទាប់
ID: 636791161012857183
ទៅកាន់ទំព័រ៖