ព្រះត្រៃបិដក ភាគ ០៥
បត្តវគ្គ សិក្ខាបទទី២
[១០២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ ក៏សម័យនោះឯង ភិក្ខុនីទាំងឡាយច្រើនរូបនៅចាំវស្សាក្នុងអាវាសដែលតាំងនៅស្រុកក្រៅ រួចហើយក៏ដើរទៅកាន់ក្រុងសាវត្ថី ជាអ្នកមានវត្តល្អ មានឥរិយាបថល្អ តែមានសំពត់អាក្រក់ មានចីវរសៅហ្មង។ ពួកឧបាសកឃើញភិក្ខុនីទាំងឡាយនោះហើយ ក៏គិតគ្នាថា ភិក្ខុនីទាំងឡាយនេះបរិបូណ៌ដោយវត្ត បរិបូណ៌ដោយឥរិយាបថ តែមានសំពត់អាក្រក់ មានចីវរសៅហ្មង ភិក្ខុនីទាំងនេះ ប្រហែលជាចោរដណ្តើមយក(ចីវរ)ទេដឹង ហើយក៏បានថ្វាយអកាលចីវរដល់ភិក្ខុនីសង្ឃ។ ថុល្លនន្ទាភិក្ខុនីក៏អធិដ្ឋានថា ពួកយើងបានក្រាលកឋិនហើយ សំពត់នេះជាកាលចីវរ ហើយក៏ប្រើគ្នាឲ្យចែក (អកាលចីវរនោះ)។ ពួកឧបាសកបានឃើញភិក្ខុនីទាំងឡាយនោះហើយ បានពោលពាក្យនេះថា លោកម្ចាស់ទាំងឡាយបានចីវរហើយឬ។ ភិក្ខុនីទាំងឡាយនោះឆ្លើយថា នែអាវុសោ ពួកយើងមិនបានចីវរទេ ថុល្លនន្ទាជាម្ចាស់អធិដ្ឋានថា យើងបានក្រាលកឋិនហើយ (សំពត់នេះ) ជាកាលចីវរ ក៏ប្រើគ្នាឲ្យចែក (អកាលចីវរនោះ)។ ឧបាសកទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់
ID: 636791161331665418
ទៅកាន់ទំព័រ៖