ព្រះត្រៃបិដក ភាគ ០៥

ថា​ ​ថុល្ល​នន្ទា​ជា​ម្ចាស់​មិនសមបើ​នឹង​អធិដ្ឋាន​អកាល​ចីវរ​ឲ្យ​ជា​កាល​ចីវរ​ដូច្នេះ​ ​ហើយ​ប្រើ​គ្នា​ឲ្យ​ចែក​ ​(​អកាល​ចីវរ​នោះ​)​សោះ​។​ ​ភិក្ខុនី​ទាំងឡាយ​បានឮ​ឧបាសក​ទាំងនោះ​កំពុង​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ភិក្ខុនី​ទាំងឡាយ​ឯណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ថុល្ល​នន្ទា​ជា​ម្ចាស់​ ​មិនសមបើ​នឹង​អធិដ្ឋាន​អកាល​ចីវរ​ឲ្យ​ជា​កាល​ចីវរ​ ​ហើយ​ប្រើ​គ្នា​ឲ្យ​ចែក​សោះ​។​ ​ទើប​ភិក្ខុនី​ទាំងនោះ​ប្រាប់​ដំណើរ​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​បេ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ថុល្ល​នន្ទា​ភិក្ខុនី​អធិដ្ឋាន​អកាល​ចីវរ​ឲ្យ​ជា​កាល​ចីវរ​ ​ហើយ​ប្រើ​គ្នា​ឲ្យ​ចែក​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​មិន​គួរបើ​នឹង​អធិដ្ឋាន​អកាល​ចីវរ​ឲ្យ​ជា​កាល​ចីវរ​ ​ហើយ​ប្រើ​គ្នា​ឲ្យ​ចែក​សោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​ដែល​ថុល្ល​នន្ទា​ភិក្ខុនី​ធ្វើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​អធិដ្ឋាន​អកាល​ចីវរ​ឲ្យ​ជា​កាល​ចីវរ​ ​ហើយ​ប្រើ​គ្នា​ឲ្យ​ចែក​ ​ភិក្ខុនី​នោះ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្តិ​យ​។​
ថយ | ទំព័រទី ១១០ | បន្ទាប់
ID: 636791161580909674
ទៅកាន់ទំព័រ៖