ព្រះត្រៃបិដក ភាគ ០៥

 [​១០៣​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ដែល​ហៅថា​អកាល​ចីវរ​ ​គឺ​កាលបើ​ភិក្ខុនី​មិនបាន​ក្រាលកឋិន​ ​ចីវរ​ដែល​កើតឡើង​ក្នុង១១ខែ​ ​(​គិត​តាំងពី១រោច​ខែកត្តិក​ ​ទៅដល់១៥កើត​ខែអស្សុជ​)​ ​កាលបើ​ភិក្ខុនី​បាន​ក្រាលកឋិន​ ​ចីវរ​ដែល​កើតឡើង​ក្នុង៧ខែ​ ​(​គិត​តាំងពី១រោច​ខែផល្គុន​ ​ទៅដល់១៥កើត​ខែអស្សុជ​)​ ​ចីវរ​នេះ​ ​បើទុកជា​ទាយក​ប្រគេន​ចំពោះ​ថា​ជា​កាល​ចីវរ​ ​ក៏​នៅតែ​ហៅថា​ ​អកាល​ចីវរ​ដដែល​។​ ​ភិក្ខុនី​អធិដ្ឋាន​ជា​កាល​ចីវរ​ហើយ​ ​ប្រើ​គ្នា​ឲ្យ​ចែក​ ​ត្រូវអាបត្តិ​ទុក្កដ​រាល់​ប្រយោគ​ ​ចីវរ​នោះ​ជា​និ​ស្ស​គ្គិ​យក្នុង​ពេល​ដែល​បាន​មក​ ​ភិក្ខុនី​ត្រូវ​លះ​ដល់​សង្ឃ​ក៏បាន​ ​គណៈ​ក៏បាន​ ​ភិក្ខុនី១រូប​ក៏បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​ចីវរ​នោះ​ត្រូវ​ភិក្ខុនី​លះ​យ៉ាងនេះ​។​បេ​។​ ​បពិត្រ​លោក​ជា​ម្ចាស់​ ​ចីវរ​នេះ​ជា​អកាល​ចីវរ​ ​ខ្ញុំ​អធិដ្ឋាន​ជា​កាល​ចីវរ​ហើយ​ប្រើ​គ្នា​ឲ្យ​ចែក​ ​ជា​និ​ស្ស​គ្គិ​យ​ ​(​ត្រូវតែ​លះ​)​ ​ខ្ញុំ​សូម​លះ​ចីវរ​នេះ​ដល់​សង្ឃ​ ​(​ពាក្យ​តពីនេះទៅ​មាន​សេចក្តី​ដូចគ្នានឹង​សិក្ខាបទ​ទី១នៃ​និ​ស្ស​គ្គិ​យក​ណ្ឌ​នេះ​ហើយ​)​។​ ​
 [​១០៤​]​ ​អកាល​ចីវរ​ ​ភិក្ខុនី​សំគាល់​ថា​ ​អកាល​ចីវរ​ ​ហើយ​អធិដ្ឋាន​ឲ្យ​ជា​កាល​ចីវរ​ ​ហើយ​ប្រើ​គ្នា​ឲ្យ​ចែក​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្តិ​យ​។​ ​អកាល​ចីវរ​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ហើយ​អធិដ្ឋាន​ឲ្យ​ជា​កាល​ចីវរ​ ​ហើយ​
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 636791161934679908
ទៅកាន់ទំព័រ៖