ព្រះត្រៃបិដក ភាគ ០៥

ប្រើ​គ្នា​ឲ្យ​ចែក​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្តិ​យ​។​ ​អកាល​ចីវរ​ ​ភិក្ខុនី​សំគាល់​ថា​ ​កាល​ចីវរ​ ​ហើយ​អធិដ្ឋាន​ឲ្យ​ជា​កាល​ចីវរ​ ​ហើយ​ប្រើ​គ្នា​ឲ្យ​ចែក​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្តិ​យ​។​ ​កាល​ចីវរ​ ​ភិក្ខុនី​សំគាល់​ថា​ ​អកាល​ចីវរ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កាល​ចីវរ​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កាល​ចីវរ​ ​ភិក្ខុនី​សំគាល់​ថា​ ​កាល​ចីវរ​ ​មិន​ត្រូវអាបត្តិ​។​
[​១០៥​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៤យ៉ាង​)​ ​គឺ​ ​អកាល​ចីវរ​ ​ភិក្ខុនី​សំគាល់​ថា​អកាល​ចីវរ​មែន​ ​ហើយ​ប្រើ​គ្នា​ឲ្យ​ចែក​ ​(​អកាល​ចីវរ​នោះ​)​១​ ​កាល​ចីវរ​ ​ភិក្ខុនី​សំគាល់​ថា​កាល​ចីវរ​មែន​ ​ហើយ​ប្រើ​គ្នា​ឲ្យ​ចែក​(​កាល​ចីវរ​នោះ​)​១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​បត្ត​វគ្គ​ ​សិក្ខាបទ​ទី៣​


​[​១០៦​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ថុល្ល​នន្ទា​ភិក្ខុនី​ប្តូរ​ចីវរ​នឹង​ភិក្ខុនី​មួយ​រូប​ ​ហើយ​ប្រើប្រាស់​ ​ទើប​ភិក្ខុនី​នោះ​បត់​ចីវរ​នោះ​ហើយ​ទុកដាក់​ទៅ​។​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​បាន​ពោល​ពាក្យ​នេះ​នឹង​ភិក្ខុនី​នោះ​ថា​
ថយ | ទំព័រទី ១១២ | បន្ទាប់
ID: 636791162272659240
ទៅកាន់ទំព័រ៖