ព្រះត្រៃបិដក ភាគ ០៥
ភិក្ខុនីសំគាល់ថា ឧបសម្បន្នា ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនីសំគាល់ថា អនុបសម្បន្នា ត្រូវអាបត្តិទុក្កដ។
[១០៩] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ភិក្ខុនី (ដែលទទួលប្តូរ) នោះឲ្យវិញ១ ភិក្ខុនី(ជាអ្នកប្តូរ)ស្និទ្ធស្នាលនឹងភិក្ខុនី(ជាអ្នកទទួលប្តូរ)នោះ កាន់យកទៅ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
បត្តវគ្គ សិក្ខាបទទី៤
[១១០] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនីមានជម្ងឺ។ លំដាប់នោះ ឧបាសកម្នាក់ចូលទៅរកថុល្លនន្ទាភិក្ខុនីដែលនៅក្នុងទីនោះ លុះចូលទៅជិតហើយ បានពោលពាក្យនេះនឹងថុល្លនន្ទាភិក្ខុនីថា បពិត្រលោកម្ចាស់ សេចក្តីមិនសប្បាយកើតមានដល់លោកឬ លោកម្ចាស់ឲ្យខ្ញុំរករបស់អ្វីមក។ ថុល្លនន្ទាភិក្ខុនីនិយាយថា នែអាវុសោ អាត្មាត្រូវការដោយទឹកដោះរាវ។ ទើបឧបាសកនោះនាំយកទឹកដោះរាវ
ID: 636791165217207658
ទៅកាន់ទំព័រ៖