ព្រះត្រៃបិដក ភាគ ០៥

មិនសមបើ​នឹង​សុំ​របស់​ដទៃ​ ​ហើយ​សុំ​របស់​ឯទៀត​វិញ​សោះ​។​ ​ទើប​ភិក្ខុនី​ទាំងឡាយ​នោះ​ប្រាប់​ដំណើរ​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​បេ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ថុល្ល​នន្ទា​ភិក្ខុនី​ ​សុំ​របស់​ដទៃ​ ​ហើយ​សុំ​របស់​ឯទៀត​វិញ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​មិន​គួរបើ​នឹង​សុំ​របស់​ដទៃ​ ​ហើយ​សុំ​របស់​ឯទៀត​វិញ​សោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​ ​មិន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​សុំ​របស់​ដទៃ​ ​ហើយ​សុំ​របស់​ឯទៀត​វិញ​ ​ភិក្ខុនី​នោះ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្តិ​យ​។​
 [​១១១​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ពាក្យ​ថា​ ​សុំ​របស់​ដទៃ​ ​គឺ​បាន​សុំ​របស់​ណាមួយ​រួចហើយ​។​ ​ពាក្យ​ថា​ ​សុំ​របស់​ឯទៀត​វិញ​ ​គឺ​ភិក្ខុនី​វៀរលែង​របស់​ដែល​សុំ​នោះ​ ​ហើយ​សុំ​របស់​ឯទៀត​វិញ​ ​ត្រូវ​ទុក្កដ​ក្នុង​ប្រយោគ​សុំ​ ​
ថយ | ទំព័រទី ១១៨ | បន្ទាប់
ID: 636791165802901158
ទៅកាន់ទំព័រ៖