ព្រះត្រៃបិដក ភាគ ០៥

 [​១១៣​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៥យ៉ាង​)​ ​គឺ​ ​ភិក្ខុនី​ ​(​សុំ​របស់​ណា​មុន​ហើយ​ ​របស់​នោះ​តិច​ពេក​ ​មិន​ល្មម​)​ ​សុំ​របស់​នោះ​ដដែល​ ​(​ថែមទៀត​)​១​ ​ភិក្ខុនី​ ​(​សុំ​របស់​អ្វី​ម្យ៉ាង​ហើយ​)​ ​សុំ​របស់​ដទៃ​ ​(​ទៀត​ព្រោះ​ត្រូវ​ផ្សំថ្នាំ​ខានមិនបាន​)​១​ ​ភិក្ខុនី​សំដែង​អានិសង្ស​ហើយ​សុំ​ ​(​ពន្យល់​របស់​មួយ​ ​ថា​ថោកជាង​របស់​មួយ​ ​ហើយ​សុំ​របស់​ថោក​នោះ​)​១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​បត្ត​វគ្គ​ ​សិក្ខាបទ​ទី៥​


 [​១១៤​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ថុល្ល​នន្ទា​ភិក្ខុនី​មាន​ជម្ងឺ​។​ ​ឧបាសក​ម្នាក់​ចូល​ទៅ​រក​ថុល្ល​នន្ទា​ភិក្ខុនី​ក្នុង​វេលា​នោះ​ ​លុះ​ចូល​ទៅ​ជិត​ហើយ​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​ថុល្ល​នន្ទា​ភិក្ខុនី​ថា​ ​បពិត្រ​លោកម្ចាស់​ ​លោកម្ចាស់​អាច​អត់ទ្រាំ​សេចក្តី​ទុក្ខ​បាន​ឬទេ​ ​លោក​ម្ចាស់​អាច​ញុំាង​ឥរិយាបថ​ឲ្យ​ប្រព្រឹត្តទៅ​បាន​ឬទេ​។​ ​ថុល្ល​នន្ទា​ភិក្ខុនី​ឆ្លើយ​ថា​ ​នែ​អាវុសោ​ ​អាត្មា​មិន​អាច​អត់ទ្រាំ​សេចក្តី​ទុក្ខ​បានទេ​ ​មិន​អាច​ញុំាង​ឥរិយាបថ​ឲ្យ​ប្រព្រឹត្តទៅ​បានទេ​។​ ​ឧបាសក​នោះ​និយាយ​ថា​ ​បពិត្រ​លោកម្ចាស់​ ​ខ្ញុំ​នឹង​ទុក​
ថយ | ទំព័រទី ១២០ | បន្ទាប់
ID: 636791166511791704
ទៅកាន់ទំព័រ៖