ព្រះត្រៃបិដក ភាគ ០៥

កហាបណៈ​ក្នុង​ផ្ទះ​អ្នកផ្សារ​ឯណោះ​ ​លោក​ត្រូវការ​របស់​ណា​ ​លោក​គប្បី​ឲ្យ​បុគ្គល​ណាមួយ​ទៅ​នាំ​យក​របស់​នោះ​អំពី​ផ្ទះ​នោះ​មក​ចុះ​។​ ​ថុល្ល​នន្ទា​ភិក្ខុនី​បង្គាប់​សិក្ខមានា១រូប​ថា​ ​នែ​សិក្ខមានា​ ​នាង​ចូរ​ទៅ​នាំ​យក​ប្រេង១កហាបណៈ​អំពី​ផ្ទះ​អ្នកផ្សារ​ឯណោះ​មក​។​ ​ទើប​នាង​សិក្ខមានា​នោះ​ទៅ​នាំ​យក​ប្រេង១កហាបណៈ​អំពី​ផ្ទះ​អ្នកផ្សារ​នោះ​មក​ប្រគេន​ថុល្ល​នន្ទា​ភិក្ខុនី​។​ ​ថុល្ល​នន្ទា​ភិក្ខុនី​បាន​ពោល​យ៉ាងនេះ​ថា​ ​នែ​សិក្ខមានា​ ​យើង​មិន​ត្រូវការ​នឹង​ប្រេង​ទេ​ ​យើង​ត្រូវការ​តែ​ទឹកដោះ​រាវ​។​ ​ឯ​សិក្ខមានា​នោះ​ ​ចូល​ទៅ​រក​អ្នកផ្សារ​នោះ​ ​លុះ​ចូល​ទៅ​ហើយ​ ​បាន​ពោល​ពាក្យ​នេះ​នឹង​អ្នកផ្សារ​នោះ​ថា​ ​នែ​អាវុសោ​ ​ឮ​ថា​លោកម្ចាស់​មិន​ត្រូវការ​នឹង​ប្រេង​ទេ​ ​ត្រូវការ​តែ​ទឹកដោះ​រាវ​ ​ហ៏​អ្នក​ចូរ​យក​ប្រេង​របស់​អ្នក​ទៅចុះ​ ​ចូរ​ឲ្យទឹក​ដោះ​រាវ​មក​ខ្ញុំ​វិញ​។​ ​អ្នកផ្សារ​នោះ​និយាយ​ថា​ ​បពិត្រ​លោកម្ចាស់​ ​បើ​ខ្ញុំករុណា​នឹង​ទទួលយក​របស់​ដែល​លក់​ទៅ​ហើយ​មកវិញ​ ​កាលណា​ខ្ញុំករុណា​នឹង​លក់​របស់​ដាច់​ ​លោក​នាំ​យក​ប្រេង​តាម​ដំ​ឡៃ​របស់​ប្រេង​ទៅ​ ​ហើយ​លោក​ចូរ​នាំ​យក​ដំ​ឡៃ​ទិញ​ទឹកដោះ​រាវ​មក​ ​(​ទៀត​)​ ​ទើប​លោក​នាំ​យក​ទឹកដោះ​រាវ​ទៅ​បាន​។​ ​សិក្ខមានា​នោះ​ក៏​ឈរ​យំ​។​ ​ភិក្ខុនី​ទាំងឡាយ​បាន​ពោល​ពាក្យ​នេះ​នឹង​
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 636791166779967043
ទៅកាន់ទំព័រ៖