ព្រះត្រៃបិដក ភាគ ០៥
សិក្ខមានានោះថា នែសិក្ខមានា ហេតុអ្វីក៏នាងយំ។ ទើបសិក្ខមានានោះប្រាប់ដំណើរនុ៎ះដល់ភិក្ខុនីទាំងឡាយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ថុល្លនន្ទា មិនសមបើនឹងឲ្យគេទិញរបស់ដទៃ ហើយត្រឡប់ឲ្យគេទិញរបស់ឯទៀតសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនីឲ្យគេទិញរបស់ដទៃ ហើយត្រឡប់ឲ្យគេទិញរបស់ឯទៀតវិញ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនគួរបើនឹងឲ្យគេទិញរបស់ដទៃហើយ ត្រឡប់ឲ្យគេទិញរបស់ឯទៀតសោះ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ឲ្យគេទិញរបស់ដទៃហើយ ត្រឡប់ឲ្យគេទិញរបស់ឯទៀតវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។
[១១៥] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា ឲ្យគេទិញរបស់ដទៃហើយ គឺឲ្យគេទិញរបស់ណាមួយហើយ។ ពាក្យថា ត្រឡប់ឲ្យគេទិញរបស់
ID: 636791167115006206
ទៅកាន់ទំព័រ៖