ព្រះត្រៃបិដក ភាគ ០៥

បត្ត​វគ្គ​ ​សិក្ខាបទ​ទី៧​


 ​[​១២២​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ឧបាសក​ទាំងឡាយ​ប្រមូល​បរិក្ខារ​ដែល​រៃ​បាន​មក​ ​ហើយ​ផ្ញើទុក​បរិក្ខារ​(​នោះ​)​ក្នុង​ផ្ទះ​អ្នកលក់​សំពត់​បា​វារ​ម្នាក់​ ​ដើម្បី​ចាត់ចែង​ចីវរ​ដល់​ភិក្ខុនី​សង្ឃ​ ​ហើយ​ចូល​ទៅ​រក​ភិក្ខុនី​ទាំងឡាយ​ ​ពោល​ពាក្យ​នេះ​ថា​ ​បពិត្រ​លោកម្ចាស់​ ​យើង​ទាំងឡាយ​ផ្ញើទុក​បរិក្ខារ​ដើម្បី​ចាត់ចែង​ចីវរ​ក្នុង​ផ្ទះ​អ្នកលក់​សំពត់​បា​វារ​ឈ្មោះ​ឯណោះ​ហើយ​ ​លោក​ទាំងឡាយ​ចូរ​ឲ្យ​អ្នកណាមួយ​នាំ​ចីវរ​អំពី​ផ្ទះ​នោះ​មក​ចែក​គ្នា​ចុះ​។​ ​ភិក្ខុនី​ទាំងឡាយ​ឲ្យ​គេ​ទិញ​ភេសជ្ជៈ​ដោយ​បរិក្ខារ​នោះ​ផង​ ​ដោយ​វត្ថុ​ដែល​សូម​គេ​ខ្លួនឯង​ផង​ ​ហើយក៏​បរិភោគ​។​ ​ឧបាសក​ទាំងឡាយ​ដឹង​ហើយ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ទាំងឡាយ​មិនសមបើ​នឹង​ឲ្យ​គេ​ទិញ​វត្ថុ​ដទៃ​ ​ដោយ​បរិក្ខារ​ដែល​ទាយក​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ​ ​ឲ្យ​ចំពោះ​វត្ថុ​ដទៃ​ ​ជា​របស់​សង្ឃ​ ​និង​ដោយ​វត្ថុ​ដែល​សូម​ដោយខ្លួនឯង​សោះ​។​ ​ភិក្ខុនី​ទាំងឡាយ​បានឮ​ឧបាសក​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​
ថយ | ទំព័រទី ១២៨ | បន្ទាប់
ID: 636791169077698466
ទៅកាន់ទំព័រ៖