ព្រះត្រៃបិដក ភាគ ០៥
វត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី ឬបុរសស្ទាបវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ដោយវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ត្រូវអាបត្តិទុក្កដ។
[៦] ភិក្ខុនី ឬបុរសស្ទាបកាយដោយកាយ ខាងលើ តាំងពីដងកាំបិតឡើងទៅ ខាងក្រោមតាំងពីមណ្ឌលនៃជង្គង់ចុះមក (ភិក្ខុនី) ត្រូវអាបត្តិទុក្កដ
(១) ។ ភិក្ខុនី ឬបុរសស្ទាបវត្ថុដែលជាប់នឹងកាយដោយកាយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី ឬបុរសស្ទាបកាយ ដោយវត្ថុដែលជាប់នឹងកាយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី ឬបុរសស្ទាបវត្ថុដែលជាប់នឹងកាយ ដោយវត្ថុដែលជាប់នឹងកាយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី ឬបុរសស្ទាបកាយ ដោយវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី ឬបុរសស្ទាបវត្ថុដែលជាប់នឹងកាយ ដោយវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី ឬបុរសស្ទាបវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ដោយវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ត្រូវអាបត្តិទុក្កដ។
[៧] កាលបើជនទាំងពីរខាង (គឺភិក្ខុនី និងយក្សជាដើម) មានតម្រេកដូចគ្នា ហើយភិក្ខុនី ស្ទាបកាយ ដោយកាយ ខាងក្រោម តាំងពីដងកាំបិតចុះមក ខាងលើ តាំងពីមណ្ឌលនៃជង្គង់ឡើងទៅ របស់យក្សក្តី ប្រេតក្តី
(១) បានជាត្រូវអាបត្តិទុក្កដ ព្រោះត្រេកអរតែម្ខាង គឺតែខាងភិក្ខុនី។
ID: 636790994212166729
ទៅកាន់ទំព័រ៖