ព្រះត្រៃបិដក ភាគ ០៥
ឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ឲ្យចំពោះវត្ថុដទៃ គឺដោយវត្ថុដែលទាយកឲ្យដើម្បីវត្ថុដទៃ។ ពាក្យថា ជារបស់សង្ឃ គឺទាយកបរិច្ចាគចំពោះតែសង្ឃ មិនមែនចំពោះគណៈ មិនមែនចំពោះភិក្ខុនី១រូបទេ។ ពាក្យថា ដោយវត្ថុដែលសូមដោយខ្លួនឯង គឺដោយវត្ថុដែលសូម (គេ) ដោយខ្លួនឯង។ ពាក្យថា ឲ្យគេទិញវត្ថុដទៃ គឺរបស់ដែលទាយកឲ្យដើម្បីចាត់ចែងវត្ថុឯណា ភិក្ខុនីវៀរលែងរបស់នោះ ហើយឲ្យគេទិញវត្ថុដទៃវិញ ត្រូវទុក្កដក្នុងប្រយោគដែលឲ្យទិញ វត្ថុនោះជានិស្សគ្គិយក្នុងខណៈដែលបានមក ភិក្ខុនីត្រូវលះវត្ថុនោះដល់សង្ឃក៏បាន ដល់គណៈក៏បាន ភិក្ខុនី១រូបក៏បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីត្រូវលះយ៉ាងនេះ។បេ។ បពិត្រលោកម្ចាស់ វត្ថុដទៃនេះ ខ្ញុំឲ្យគេទិញដោយបរិក្ខារដែលទាយកឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ឲ្យចំពោះវត្ថុដទៃ ជារបស់សង្ឃ និងដោយវត្ថុដែលសូមដោយខ្លួនឯង (វត្ថុនេះ) ជានិស្សគ្គិយ (ត្រូវតែលះបង់) ខ្ញុំសូមលះវត្ថុនេះដល់សង្ឃ។ (ពាក្យតពីនេះទៅ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃនិស្សគ្គិយកណ្ឌនេះ)។
[១២៤] របស់ដែលទាយកឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ភិក្ខុនីសំគាល់ថារបស់ដែលទាយកឲ្យដើម្បីប្រយោជន៍វត្ថុដទៃមែន ហើយឲ្យគេទិញវត្ថុដទៃវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់ដែលទាយកឲ្យដើម្បី
ID: 636791169688683412
ទៅកាន់ទំព័រ៖