ព្រះត្រៃបិដក ភាគ ០៥
បត្តវគ្គ សិក្ខាបទទី៨
[១២៦] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុនីទាំងឡាយជាអ្នកនៅក្នុងបរិវេណរបស់ប្រជុំជន១ពួក ជាពួកភិក្ខុនីលំបាកដោយបបរ។ គ្រានោះឯង ប្រជុំជននោះក៏ប្រមូលបរិក្ខារដែលរៃបានមក ហើយផ្ញើទុកបរិក្ខារ(នោះ)ក្នុងផ្ទះអ្នកផ្សារម្នាក់ ដើម្បីចាត់ចែងបបរដល់ភិក្ខុនីទាំងឡាយ ទើបចូលទៅរកភិក្ខុនីទាំងឡាយ ហើយបានពោលពាក្យនេះថា បពិត្រលោកម្ចាស់ យើងទាំងឡាយទុកបរិក្ខារដើម្បីចាត់ចែងបបរក្នុងផ្ទះអ្នកផ្សារឈ្មោះឯណោះ ចូរលោកទាំងឡាយឲ្យអ្នកណាមួយនាំយកអង្ករទាំងឡាយអំពីផ្ទះនោះ ហើយឲ្យគេចំអិនបបរឆាន់ចុះ។ ភិក្ខុនីទាំងឡាយឲ្យគេទិញភេសជ្ជៈដោយបរិក្ខារនោះ ហើយក៏បរិភោគ។ ទើបប្រជុំជននោះដឹងហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយមិនសមបើនឹងឲ្យគេទិញវត្ថុដទៃ ដោយបរិក្ខារដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ គេឲ្យចំពោះវត្ថុដទៃ ជារបស់គណៈសោះ។ ភិក្ខុនីទាំងឡាយបានឮឧបាសក
(១)
(១) ប្រហែលជាប្រជុំជនទេដឹង។
ID: 636791170865890744
ទៅកាន់ទំព័រ៖