ព្រះត្រៃបិដក ភាគ ០៥

 [​១៣១​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ពាក្យ​ថា​ ​ដោយ​បរិក្ខារ​ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ​ ​គេ​ឲ្យ​ចំពោះ​វត្ថុ​ដទៃ​ ​គឺ​ដោយ​បរិក្ខារ​ដែលគេ​ឲ្យ​ ​ដើម្បី​ចាត់ចែង​វត្ថុ​ឯទៀត​។​ ​ពាក្យ​ថា​ ​ជា​របស់​គណៈ​ ​គឺ​គេ​លះ​ចំពោះតែ​គណៈ​ ​មិនមែន​ចំពោះ​សង្ឃ​ ​មិនមែន​ចំពោះ​ភិក្ខុនី១រូប​ទេ​។​ ​ពាក្យ​ថា​ ​ដោយ​វត្ថុ​ដែល​សូម​ដោយខ្លួនឯង​ ​គឺ​វត្ថុ​ដែល​សូម​គេ​បាន​មក​ហើយដោយ​ខ្លួនឯង​។​ ​ពាក្យ​ថា​ ​ឲ្យ​គេ​ទិញ​វត្ថុ​ដទៃ​ ​គឺ​របស់​ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ណា​ ​ភិក្ខុនី​មិន​ឲ្យ​គេ​ទិញ​វត្ថុ​នោះ​ ​ហើយ​ឲ្យ​គេ​ទិញ​វត្ថុ​ដទៃ​វិញ​ ​ត្រូវអាបត្តិ​ទុក្កដ​ក្នុង​ប្រយោគ​ដែល​ឲ្យ​ទិញ​ ​វត្ថុ​នោះ​ជា​និ​ស្ស​គ្គិ​យក្នុង​ខណៈ​ដែល​បាន​មក​ ​ភិក្ខុនី​ត្រូវតែ​លះ​របស់​នោះ​ដល់​សង្ឃ​ក៏បាន​ ​ដល់​គណៈ​ក៏បាន​ ​ដល់​ភិក្ខុនី១រូប​ក៏បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ត្រូវ​លះ​របស់​នោះ​យ៉ាងនេះ​។​បេ​។​ ​បពិត្រ​លោកម្ចាស់​ ​វត្ថុ​ដទៃ​នេះ​ ​ខ្ញុំ​ឲ្យ​គេ​ទិញ​ដោយ​បរិក្ខារ​ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ​ ​គេ​ឲ្យ​ចំពោះ​វត្ថុ​ដទៃ​ ​ជា​របស់​គណៈ​ ​និង​ដោយ​វត្ថុ​ដែល​សូម​បាន​មក​ដោយខ្លួនឯង​ ​ជា​និ​ស្ស​គ្គិ​យ​ ​ខ្ញុំ​សូម​លះ​វត្ថុ​នេះ​ដល់​សង្ឃ​។​ ​(​ពាក្យ​តពីនេះទៅ​ ​មាន​សេចក្តី​ដូចគ្នានឹង​សិក្ខាបទ​ទី១នៃ​និ​ស្ស​គ្គិ​យក​ណ្ឌ​នេះ​)​។​ ​
ថយ | ទំព័រទី ១៣៨ | បន្ទាប់
ID: 636791172599439898
ទៅកាន់ទំព័រ៖