ព្រះត្រៃបិដក ភាគ ០៥

ខ្ទើយ​ក្តី​ ​តិរច្ឆាន​ដែល​មាន​រាងកាយ​ដូច​មនុស្ស​ក្តី​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ភិក្ខុនី​ស្ទាប​វត្ថុ​ដែល​ជាប់នឹង​កាយ​ ​ដោយ​កាយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ស្ទាប​កាយ​ដោយ​វត្ថុ​ដែល​ជាប់នឹង​កាយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ស្ទាប​វត្ថុ​ដែល​ជាប់នឹង​កាយ​ ​ដោយ​វត្ថុ​ដែល​ជាប់នឹង​កាយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ស្ទាប​កាយ​ ​ដោយ​វត្ថុ​ដែល​សម្រាប់​បោះ​ ​ឬ​សម្រាប់​ចោល​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ស្ទាប​វត្ថុ​ដែល​ជាប់នឹង​កាយ​ ​ដោយ​វត្ថុ​ដែល​សម្រាប់​បោះ​ ​ឬ​សម្រាប់​ចោល​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ស្ទាប​វត្ថុ​ដែល​សម្រាប់​បោះ​ ​ឬ​សម្រាប់​ចោល​ ​ដោយ​វត្ថុ​ដែល​សម្រាប់​បោះ​ ​ឬ​សម្រាប់​ចោល​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​
 ​[​៨​]​ ​ភិក្ខុនី​ស្ទាប​កាយ​ដោយ​កាយ​ ​ខាងលើ​ ​តាំងពី​ដងកាំបិត​ឡើង​ទៅ​ ​ខាងក្រោម​ ​តាំងពី​មណ្ឌល​នៃ​ជង្គង់​ចុះ​មក​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ស្ទាប​វត្ថុ​ដែល​ជាប់នឹង​កាយ​ ​ដោយ​កាយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ស្ទាប​កាយ​ ​ដោយ​វត្ថុ​ដែល​ជាប់នឹង​កាយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ស្ទាប​វត្ថុ​ដែល​ជាប់នឹង​កាយ​ ​ដោយ​វត្ថុ​ដែល​ជាប់នឹង​កាយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ស្ទាប​កាយ​ ​ដោយ​វត្ថុ​ដែល​សម្រាប់​បោះ​ ​ឬ​សម្រាប់​ចោល​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ស្ទាប​វត្ថុ​ដែល​ជាប់នឹង​កាយ​ ​ដោយ​វត្ថុ​ដែល​សម្រាប់​បោះ​ ​ឬ​សម្រាប់​ចោល​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ស្ទាប​វត្ថុ​ដែល​សម្រាប់​បោះ​ ​ឬ​សម្រាប់​ចោល​ ​ដោយ​វត្ថុ​ដែល​សម្រាប់​បោះ​ ​ឬ​សម្រាប់​ចោល​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 636790994550956107
ទៅកាន់ទំព័រ៖