ព្រះត្រៃបិដក ភាគ ០៥

ចីវរ​វគ្គ​ ​សិក្ខាបទ​ទី១​


 ​[​១៣៨​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ក្បែរ​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ភិក្ខុនី​ឈ្មោះ​ថុល្ល​នន្ទា​ ​ជា​ពហុស្សូត​ ​ជា​ស្រី​មានថ្វីមាត់​ ​ក្លៀវក្លា​ ​ប្រសប់​ធ្វើ​ធម្មី​កថា​។​ ​គ្រានោះ​ ​ព្រះបាទ​បសេនទិកោសល​ ​ដណ្តប់សំពត់​កម្ពល​មាន​ដំ​ឡៃ​ច្រើន​ក្នុង​កាល​ត្រជាក់​ ​ហើយ​ព្រះអង្គ​ចូល​ទៅកាន់​សំ​ណា​ក់​ថុល្ល​នន្ទា​ភិក្ខុនី​ ​លុះ​ចូល​ទៅ​ជិត​ហើយ​ ​ក៏​ថ្វាយ​បង្គំ​ថុល្ល​នន្ទា​ភិក្ខុនី​ ​ហើយ​គង់នៅ​ក្នុង​ទី​គួរ១​។​ ​លុះ​ស្តេច​បសេនទិកោសល​នៅក្នុង​ទី​គួរ១ហើយ​ ​ថុល្ល​នន្ទា​ភិក្ខុនី​ក៏​ពន្យល់​ឲ្យ​ឃើញ​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ដោយ​ធម្មី​កថា​។​ ​កាលនោះ​ ​ស្តេច​បសេនទិកោសល​ ​កាល​ថុល្ល​នន្ទា​ភិក្ខុនី​ពន្យល់​ឲ្យ​ឃើញ​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ដោយ​ធម្មី​កថា​ ​(​ដូច្នោះ​ហើយ​)​ ​ក៏​មាន​បន្ទូល​នេះ​នឹង​ថុល្ល​នន្ទា​ភិក្ខុនី​ថា​ ​បពិត្រ​លោកម្ចាស់​ ​លោកម្ចាស់​ត្រូវការ​វត្ថុ​ណា​ ​គប្បី​ប្រាប់​វត្ថុ​នោះ​ចុះ​។​ ​ថុល្ល​នន្ទា​ភិក្ខុនី​ឆ្លើយ​ថា​ ​បពិត្រមហារាជ​ ​បើ​ព្រះអង្គ​មាន​សេចក្តី​ប្រាថ្នា​នឹង​
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 636791174518549665
ទៅកាន់ទំព័រ៖