ព្រះត្រៃបិដក ភាគ ០៥

សម្ព​ត់​ដណ្តប់​ ​ដែល​មានសាច់​ក្រាស​ ​ត្រូវ​ចាត់ចែង​បាន​តែ​សម្ព​ត់​ដែល​មាន​ដំ​ឡៃ​បួន​កហាបណៈ​បួន​ដង​ជា​យ៉ាងច្រើន​ ​បើ​ចាត់ចែង​សំពត់​ដែល​មាន​ដំ​ឡៃ​ហួសពី​នោះ​ទៅ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្តិ​យ​។​
 [​១៣៩​]​ ​ដែល​ហៅថា​ ​សំពត់​ដណ្តប់​ដែល​មានសាច់​ក្រាស​ ​គឺ​សំពត់​ដណ្តប់​ណាមួយ​សម្រាប់​ដណ្តប់​ក្នុង​រដូវរងា​។​ ​ត្រង់​ពាក្យ​ថា​ ​កាល​ចាត់ចែង​ ​គឺថា​ ​កាល​សូម​(​គេ​)​។​ ​ពាក្យ​ថា​ ​ត្រូវ​ចាត់ចែង​បានតែ​សំពត់​មាន​ដំ​ឡៃ​បួន​កហាបណៈ​បួន​ដង​ជា​យ៉ាងច្រើន​ ​សេចក្តី​ថា​ ​ត្រូវ​ចាត់ចែង​បានតែ​សំពត់​មាន​ដំ​ឡៃ១៦កហាបណៈ​។​ ​ពាក្យ​ថា​ ​បើ​ចាត់ចែង​សំពត់​ឲ្យលើស​ពីនោះ​ទៅ​ ​សេចក្តី​ថា​ ​ភិក្ខុនី​សូម​សំពត់​ឲ្យលើស​លុប​ពីនោះ​ទៅ​ ​ត្រូវអាបត្តិ​ទុក្កដ​ក្នុង​ប្រយោគ​ដែល​សូម​ ​សំពត់​នោះ​ជា​និ​ស្ស​គ្គិ​យក្នុង​ពេល​ដែល​បាន​មក​ ​ភិក្ខុនី​ត្រូវ​លះបង់​ដល់​សង្ឃ​ក៏បាន​ ​ដល់​គណៈ​ក៏បាន​ ​ដល់​ភិក្ខុនី១រូប​ក៏បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ត្រូវ​លះបង់​យ៉ាងនេះ​។​បេ​។​ ​បពិត្រ​លោកម្ចាស់​ ​សំពត់​ដណ្តប់​ដែល​មានសាច់​ក្រាស​នេះ​ ​មាន​ដំ​ឡៃ​លើស​ពី​បួន​កហាបណៈ​បួន​ដង​ ​ជា​កំណត់​ ​ខ្ញុំ​បាន​សូម​មក​ហើយ​ ​ជា​និ​ស្ស​គ្គិ​យ​ ​ខ្ញុំ​សូម​លះបង់​សំពត់​នេះ​ដល់​សង្ឃ​។​ ​(​ពាក្យ​តពីនេះទៅ​ ​មាន​សេចក្តី​ដូចគ្នានឹង​សិក្ខាបទ​ទី១នៃ​និ​ស្ស​គ្គិ​យក​ណ្ឌ​)​។​ ​
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 636791175059110583
ទៅកាន់ទំព័រ៖