ព្រះត្រៃបិដក ភាគ ០៥

ចីវរ​វគ្គ​ ​សិក្ខាបទ​ទី២​


 ​[​១៤២​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ក្បែរ​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​ជា​ពហុស្សូត​ ​ជា​ស្រី​មានថ្វីមាត់​ ​ជា​ស្រី​ក្លៀវក្លា​ ​ប្រសប់​ធ្វើ​ធម្មី​កថា​។​ ​លំដាប់នោះ​ ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​ដណ្តប់សំពត់​សម្បកឈើ​មាន​ដំ​ឡៃ​ច្រើន​ក្នុង​កាល​ក្តៅ​ ​ហើយ​ចូល​ទៅ​រក​ថុល្ល​នន្ទា​ភិក្ខុនី​ ​លុះ​យាង​ចូល​ទៅ​ហើយ​ ​ក៏​ថ្វាយ​បង្គំ​ថុល្ល​នន្ទា​ភិក្ខុនី​ ​ហើយ​គង់នៅ​ក្នុង​ទី​គួរ​មួយ​។​ ​លុះ​ព្រះបាទ​បសេនទិកោសល​គង់នៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ថុល្ល​នន្ទា​ភិក្ខុនី​ក៏បាន​ពន្យល់​ឲ្យ​ទ្រង់​ឃើញ​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ដោយ​ធម្មី​កថា​។​ ​លំដាប់នោះ​ ​ព្រះបាទ​បសេនទិកោសល​ ​កាល​ថុល្ល​នន្ទា​ភិក្ខុនី​ពន្យល់​ឲ្យ​ទ្រង់​ឃើញ​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ដោយ​ធម្មី​កថា​ហើយ​ ​ក៏​មាន​ព្រះបន្ទូល​នេះ​នឹង​ថុល្ល​នន្ទា​ភិក្ខុនី​ថា​ ​បពិត្រ​លោកម្ចាស់​ ​លោកម្ចាស់​ត្រូវការ​វត្ថុ​ណា​ ​គប្បី​ប្រាប់​វត្ថុ​នោះ​ចុះ​។​ ​ថុល្ល​នន្ទា​ភិក្ខុនី​ឆ្លើយ​ថា​ ​បពិត្រមហារាជ​ ​បើ​ព្រះអង្គ​ប្រាថ្នា​នឹង​ប្រគេន​ដល់​អាត្មាភាព​ ​សូម​ព្រះអង្គ​ប្រគេន​សំពត់​សម្បកឈើ​នេះ​ចុះ​។​ ​ទើប​ព្រះបាទ​បសេនទិកោសល
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 636791175775401552
ទៅកាន់ទំព័រ៖