ព្រះត្រៃបិដក ភាគ ០៥
[៩] កាលបើមានតម្រេកតែម្ខាង (គឺខាងភិក្ខុនីតែម្ខាង) ហើយភិក្ខុនីស្ទាបកាយ(របស់យក្សជាដើម) ដោយកាយរបស់ខ្លួន ខាងក្រោម តាំងពីដងកាំបិតចុះមក ខាងលើ តាំងពីមណ្ឌលនៃជង្គង់ឡើងទៅ (ភិក្ខុនី) ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីស្ទាបវត្ថុដែលជាប់នឹងកាយ ដោយកាយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីស្ទាបកាយ ដោយវត្ថុដែលជាប់នឹងកាយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីស្ទាបវត្ថុដែលជាប់នឹងកាយ ដោយវត្ថុដែលជាប់នឹងកាយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីស្ទាបកាយ ដោយវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីស្ទាបវត្ថុដែលជាប់នឹងកាយ ដោយវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីស្ទាបវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ដោយវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ត្រូវអាបត្តិទុក្កដ។
[១០] ភិក្ខុនីស្ទាបកាយ ដោយកាយ ខាងលើ តាំងពីដងកាំបិតឡើងទៅ ខាងក្រោម តាំងពីមណ្ឌលនៃជង្គង់ចុះមក ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីស្ទាបវត្ថុដែលជាប់នឹងកាយ ដោយកាយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីស្ទាបកាយ ដោយវត្ថុដែលជាប់នឹងកាយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីស្ទាបវត្ថុដែលជាប់នឹងកាយ ដោយវត្ថុដែលជាប់នឹងកាយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីស្ទាប
ID: 636790994915936983
ទៅកាន់ទំព័រ៖