ព្រះត្រៃបិដក ភាគ ០៥
[១៤៩] ទ្រព្យណាដែលខ្លួនបានហើយ បុគ្គលត្រូវត្រេកអរដោយទ្រព្យនោះ ព្រោះថា សេចក្តីលោភពេក ជាសភាវៈដ៏លាមក។ ថុល្លនន្ទាភិក្ខុនីលុះចាប់ស្តេចហង្សបានហើយ ក៏សាបសូន្យចាកមាស។
[១៥០] លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់តិះដៀលថុល្លនន្ទាភិក្ខុនីដោយអនេកបរិយាយ។បេ។ ហើយទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយទំពាស៊ីខ្ទឹម ត្រូវអាបត្តិបាចិត្តិយ។
[១៥១] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយរួចហើយក្នុងបារាជិកកណ្ឌទី១។បេ។ ដែលហៅថាខ្ទឹម សំដៅយកខ្ទឹមដែលកើតក្នុងដែនមគធ។ ភិក្ខុនីទទួលខ្ទឹមដោយគិតថា អញនឹងទំពាស៊ី ត្រូវអាបត្តិទុក្កដ ត្រូវអាបត្តិបាចិត្តិយគ្រប់ៗវារៈដែលលេបចូលទៅ។
[១៥២] ខ្ទឹម ភិក្ខុនីសំគាល់ថាខ្ទឹមមែន ហើយទំពាស៊ី ត្រូវអាបត្តិបាចិត្តិយ។ ខ្ទឹម ភិក្ខុនីមានសេចក្តីសង្ស័យ ហើយទំពាស៊ី ត្រូវអាបត្តិបាចិត្តិយ។ ខ្ទឹម ភិក្ខុនីសំគាល់ថាមិនមែនខ្ទឹម ហើយទំពាស៊ី ត្រូវអាបត្តិ
ID: 636791192367350558
ទៅកាន់ទំព័រ៖