ព្រះត្រៃបិដក ភាគ ០៥
ទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យគេដករោមក្នុងទីចង្អៀត ដូចជាស្រីគ្រហស្ថបរិភោគកាមគុណសោះ។ ពួកភិក្ខុនី បានឮស្រីវេស្យាទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់(ដូច្នោះ)ហើយ។ ពួកភិក្ខុនីណាមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនីនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆព្វគ្គិយាភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យគេដករោមក្នុងទីចង្អៀតសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាឆព្វគ្គិយាភិក្ខុនីទាំងឡាយឲ្យគេដករោមក្នុងទីចង្អៀត ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ឆព្វគ្គិយាភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យគេដករោមក្នុងទីចង្អៀតទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយឲ្យគេដករោមក្នុងទីចង្អៀត ត្រូវអាបត្តិបាចិត្តិយ។
[១៥៥] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយក្នុងបារាជិកកណ្ឌទី១រួចហើយ។បេ។ ដែលហៅថាទីចង្អៀត បានដល់ក្លៀកទាំង
ID: 636791193191827715
ទៅកាន់ទំព័រ៖