ព្រះត្រៃបិដក ភាគ ០៥

មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ពួក​ភិក្ខុនី​ទាំងនោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ភិក្ខុនី​ ​មិនសមបើ​នឹង​ធ្វើ​នូវ​កិរិយា​ទះ​នូវ​ផ្ទៃ​នៃ​អង្គជាត​សោះ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ពួក​ភិក្ខុនី​ធ្វើ​នូវ​កិរិយា​ទះ​នូវ​ផ្ទៃ​នៃ​អង្គជាត​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុនី​ ​មិនសមបើ​នឹង​ធ្វើ​នូវ​កិរិយា​ទះ​នូវ​ផ្ទៃ​នៃ​អង្គជាត​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុនី​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​អាបត្តិ​បា​ចិ​ត្តិ​យមា​នដ​ល់​ភិក្ខុនី​ ​ព្រោះ​កិរិយា​ទះ​នូវ​ផ្ទៃ​នៃ​អង្គជាត​។​
 [​១៥៨​]​ ​ដែល​ហៅថា​ ​ទះ​នូវ​ផ្ទៃ​នៃ​អង្គជាត​ ​គឺ​ភិក្ខុនី​ត្រេកអរ​នូវ​សម្ផស្ស​ ​ហើយ​ឲ្យ​នូវ​ប្រហារ​វាយ​ក្នុង​អវយវ​ជាទី​បន្ទោបង់​ទឹ​ក​មូត្ត​ ​ដោយហោចទៅ​ ​សូម្បីតែ​ប្រហារ​ដោយ​ស្លឹក​ឧប្បល​ ​ក៏​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​១៥៩​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៣យ៉ាង​)​ ​គឺ​ភិក្ខុនី​វាយ​អង្គជាត​ ​ព្រោះហេតុតែ​មាន​អាពាធ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 636791194051326876
ទៅកាន់ទំព័រ៖