ព្រះត្រៃបិដក ភាគ ០៥
លសុណវគ្គ សិក្ខាបទទី៤
[១៦០] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង មានស្រីព្រះស្នំរបស់ស្តេចពីដើម បួសក្នុងសំណាក់ពួកភិក្ខុនីទាំងឡាយ។ ភិក្ខុនីមួយរូបទៀត មានសេចក្តីអផ្សុកមកបៀតបៀន ក៏ចូលទៅរកភិក្ខុនីនោះ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះនឹងភិក្ខុនីនោះថា បពិត្រលោកម្ចាស់ ស្តេចយូរៗទើបទ្រង់ធ្វើសន្ថវៈនឹងលោកម្តង តើលោកអាចកែកុនបណ្តោះអាសន្នដូចម្តេចទៅ។ ភិក្ខុនីនោះប្រាប់ថា បពិត្រលោកម្ចាស់ ខ្ញុំអាចកែកុនដោយដងបង្ហួរមានសណ្ឋានរលីង ធ្វើពីអាចម៍ល័ក្ត។ ភិក្ខុនីដែលអផ្សុកសួរថា បពិត្រលោកម្ចាស់ ដងបង្ហួរមានសណ្ឋានរលីង ធ្វើពីអាចម៍ល័ក្តនោះ តើដូចម្តេច។ ទើបភិក្ខុនីនោះប្រាប់ដងបង្ហួរមានសណ្ឋានរលីង ធ្វើពីអាចម៍ល័ក្តដល់ភិក្ខុនីនោះ។ កាលនោះ ភិក្ខុនីនោះកាន់យកដងបង្ហួរមានសណ្ឋានរលីង ធ្វើពីអាចម៍ល័ក្ត ហើយភ្លេចលាងទឹក ក៏ចោលទៅក្នុងទីគួរមួយ។ ពួកភិក្ខុនីឃើញរុយទាំងឡាយរោមដងបង្ហួរដូច្នោះ ក៏សួរយ៉ាងនេះថា កម្មនេះជាកម្មរបស់អ្នកណា។ ភិក្ខុនីនោះពោលថា កម្មនេះជាកម្មរបស់ខ្ញុំ។ ពួកភិក្ខុនីណាមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនីនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនី មិនសមបើនឹងកាន់យក
ID: 636791194519783670
ទៅកាន់ទំព័រ៖