ព្រះត្រៃបិដក ភាគ ០៥

ដងបង្ហួរ​មាន​សណ្ឋាន​រលីង​ដែលគេ​ធ្វើ​ពី​អាចម៍ល័ក្ត​សោះ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ភិក្ខុនី​កាន់​យក​ដងបង្ហួរ​មាន​សណ្ឋាន​រលីង​ដែលគេ​ធ្វើ​ពី​អាចម៍ល័ក្ត​ ​ពិតមែន​ឬ​។​ ​ពួក​ភិក្ខុ​ឆ្លើយ​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ ​មិនសមបើ​នឹង​កាន់​យក​ដងបង្ហួរ​មាន​សណ្ឋាន​រលីង​ដែលគេ​ធ្វើ​ពី​អាចម៍ល័ក្ត​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុនី​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​អាបត្តិ​បា​ចិ​ត្តិ​យមា​នដ​ល់​ភិក្ខុនី​ ​ព្រោះ​ដងបង្ហួរ​មាន​សណ្ឋាន​រលីង​ដែលគេ​ធ្វើ​ពី​អាចម៍ល័ក្ត​។​
 [​១៦១​]​ ​ដែល​ហៅថា​ ​ដងបង្ហួរ​មាន​សណ្ឋាន​រលីង​ដែលគេ​ធ្វើ​ពី​អាចម៍ល័ក្ត​ ​បាន​ដល់​ដងបង្ហួរ​ដែលគេ​ធ្វើ​ដោយ​អាចម៍ល័ក្ត​ក្តី​ ​ឈើ​ក្តី​ ​ម្សៅ​ក្តី​ ​ដីស្អិត​ក្តី​។​ ​ភិក្ខុនី​ ​កាល​ត្រេកអរ​នូវ​សម្ផស្ស​ ​ដោយហោចទៅ​ ​គ្រាន់​តែ​ញុំាង​ស្លឹក​ឧប្បល​ឲ្យ​ចូល​ទៅកាន់​អវយវៈ​ជាទី​បន្ទោបង់​នូវ​ទឹ​ក​មូត្ត​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​១៦២​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៣យ៉ាង​)​ ​គឺ​ភិ​ក្ខុ​នី​ញុំាង​ដងបង្ហួរ​ឲ្យ​ចូល​ទៅ​ក្នុង​អង្គជាត​ខ្លួន​ ​ព្រោះហេតុតែ​មាន​អាពាធ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 636791194906465787
ទៅកាន់ទំព័រ៖