ព្រះត្រៃបិដក ភាគ ០៥

ល​សុ​ណ​វគ្គ​ ​សិក្ខាបទ​ទី៥​


 ​[​១៦៣​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ព្រះអង្គ​គង់នៅ​និគ្រោធារាម​ ​ទៀប​ក្រុង​កបិលពស្តុ​ ​ក្នុង​ដែន​សក្កៈ​។​ ​គ្រានោះ​ ​ព្រះ​នាង​មហា​ប​ជា​បតិ​គោតមី​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ស្ថិតនៅ​ក្នុង​ទី​ក្រោម​ខ្យល់​ ​(​រួច​ក៏​ក្រាបទូល​ថា​)​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មាតុគ្រាម​មាន​ក្លិនអាក្រក់​។​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​មានពុទ្ធដីកា​ថា​ ​ពួក​ភិក្ខុនី​ចូរ​ធ្វើ​នូវ​ការ​ជម្រះ​ដោយ​ទឹក​ចុះ​ ​ហើយ​ទ្រង់​ញុំាង​ព្រះ​មហា​ប​ជា​បតិ​គោតមី​ឲ្យ​យល់តាម​ ​ឲ្យ​ប្រតិបត្តិ​តាម​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ដោយ​ធម្មី​កថា​។​ ​លំដាប់នោះ​ ​ព្រះ​នាង​មហា​ប​ជា​បតិ​គោតមី​ ​កាល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ពន្យល់​ឲ្យ​ឃើញ​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ដោយ​ធម្មី​កថា​ ​រួចហើយ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ធ្វើ​ប្រទក្សិណ​ចៀសចេញ​ទៅ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ទ្រង់​ហៅ​ភិក្ខុ​ទាំងឡាយ​ក្នុង​ពេលនោះ​មក​ ​ហើយ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​នូវ​ការ​ជម្រះ​ដោយ​ទឹក​ដល់​ពួក​ភិក្ខុនី​។​
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 636791195203992804
ទៅកាន់ទំព័រ៖