ព្រះត្រៃបិដក ភាគ ០៥

ល​សុ​ណ​វគ្គ​ ​សិក្ខាបទ​ទី៧​


 ​[​១៧២​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ពួក​ភិក្ខុនី​នាំគ្នា​សូម​ស្រូវ​ស្រស់​ក្នុង​រដូវ​ស្រូវ​ ​ហើយ​ដឹកនាំ​ទៅកាន់​ក្រុង​។​ ​មនុស្ស​ទាំងឡាយ​ក៏​ដណ្តើម​ពួក​ភិក្ខុនី​ក្នុង​ទី​ទៀប​ទ្វារ​នគរ​ ​ដោយ​ពាក្យ​ថា​ ​បពិត្រ​លោកម្ចាស់​ ​សូម​លោកម្ចាស់​ទាំងឡាយ​ចូរ​ឲ្យ​ចំណែក​(​យើង​)​ខ្លះ​ ​ដូច្នោះ​ ​ហើយក៏​លែង​ទៅ​។​ ​ទើប​ពួក​ភិក្ខុនី​ទាំងនោះ​ទៅកាន់​លំនៅ​ ​ហើយ​ប្រាប់​សេចក្តី​នុ៎ះ​ដល់​ភិក្ខុនី​ទាំងឡាយ​។​ ​ពួក​ភិក្ខុនី​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ពួក​ភិក្ខុនី​ទាំងនោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ភិក្ខុនី​មិន​សមនឹង​នាំគ្នា​សូម​ស្រូវ​ស្រស់​សោះ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ពួក​ភិក្ខុនី​នាំគ្នា​សូម​ស្រូវ​ស្រស់​ ​ពិតមែន​ឬ​។​ ​ពួក​ភិក្ខុ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុនី​មិន​សមនឹង​នាំគ្នា​សូម​ស្រូវ​ស្រស់​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុនី​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ
ថយ | ទំព័រទី ១៦៩ | បន្ទាប់
ID: 636791197430890175
ទៅកាន់ទំព័រ៖