ព្រះត្រៃបិដក ភាគ ០៥

ឲ្យ​គេ​ចោល​ក្តី​ ​នូវ​ឧច្ចារៈ​ក្តី​ ​បស្សាវៈ​ក្តី​ ​សម្រាម​ក្តី​ ​កាក​អាហារ​ក្តី​ ​ទៅ​ខាងក្រៅ​ជញ្ជាំង​ក្តី​ ​ខាងក្រៅ​របង​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​១៧៦​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​បាន​អធិប្បាយ​ក្នុង​បារាជិក​កណ្ឌ​ទី១រួចហើយ​។​ ​ដែល​ហៅថា​ ​ឧច្ចារៈ​ ​បាន​ដល់​លាមក​។​ ​ដែល​ហៅថា​ ​បស្សាវៈ​ ​បាន​ដល់​ទឹ​ក​មូត្ត​។​ ​ដែល​ហៅថា​ ​សម្រាម​ ​បាន​ដល់​កំទេច​កំ​ទី​។​ ​ដែល​ហៅថា​ ​កាក​អាហារ​ ​គឺ​សំណល់​ទាំងឡាយ​ក្តី​ ​ឆ្អឹង​ទាំងឡាយ​ក្តី​ ​ទឹក​ដ៏​សេសសល់​ក្តី​។​ ​ដែល​ហៅថា​ ​ជញ្ជាំង​ ​បាន​ដល់​ជញ្ជាំង​បី​យ៉ាង​ ​គឺ​ជញ្ជាំង​ឥដ្ឋ​ ​ជញ្ជាំង​ថ្ម​ ​ជញ្ជាំង​ឈើ​។​ ​ដែល​ហៅថា​ ​របង​ ​បាន​ដល់​របង​បី​យ៉ាង​ ​គឺ​របង​ឥដ្ឋ​ ​របង​ថ្ម​ ​របង​ឈើ​។​ ​ពាក្យ​ថា​ ​ខាងក្រៅ​ជញ្ជាំង​ ​គឺ​ខាងនាយ​ជញ្ជាំង​។​ ​ពាក្យ​ថា​ ​ខាងក្រៅ​របង​ ​គឺ​ខាងនាយ​របង​។​ ​ពាក្យ​ថា​ ​ចោល​ឯង​ ​សេចក្តី​ថា​ ​ភិក្ខុនី​ចោល​ដោយខ្លួនឯង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ពាក្យ​ថា​ ​ឲ្យ​គេ​ចោល​ ​សេចក្តី​ថា​ ​ភិក្ខុនី​បង្គាប់​ឲ្យ​អ្នកដទៃ​ចោល​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ភិក្ខុនី​ប្រើ​តែម្តង​ ​អ្នកទទួល​បង្គាប់​ចោល​សូម្បី​ច្រើនដង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​១៧៧​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៤យ៉ាង​)​ ​គឺ​ភិក្ខុនី​ពិនិត្យមើល​ទី​ដ៏​សមគួរ​ ​ហើយ​ទើប​ចោល១​ ​ភិក្ខុនី​ចោល​ក្នុង​ទី​ដែលគេ​មិន​ប្រើប្រាស់១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។
ថយ | ទំព័រទី ១៧៣ | បន្ទាប់
ID: 636791198802328617
ទៅកាន់ទំព័រ៖