ព្រះត្រៃបិដក ភាគ ០៥

ល​សុ​ណ​វគ្គ​ ​សិក្ខាបទ​ទី៩​


 [​១៧៨​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​មាន​ស្រែ​ស្រូវដំណើប​របស់​ព្រាហ្មណ៍​ម្នាក់​ ​នៅ​ជិត​លំនៅ​របស់​ភិក្ខុនី​។​ ​ពួក​ភិក្ខុនី​ចោល​ឧច្ចារៈ​ខ្លះ​ ​បស្សាវៈ​ខ្លះ​ ​សម្រាម​ខ្លះ​ ​របស់​ជា​សំណល់​ខ្លះទៅ​ក្នុង​ស្រែ​។​ ​ឯ​ព្រាហ្មណ៍​នោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ភិក្ខុនី​មិន​សមនឹង​ប្រទូស្ត​ស្រែ​ស្រូវដំណើប​របស់​យើង​សោះ​។​ ​ពួក​ភិក្ខុនី​ឮ​ព្រាហ្មណ៍​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ដូច្នោះ​ហើយ​។​ ​ពួក​ភិក្ខុនី​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ពួក​ភិក្ខុនី​ទាំងនោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ភិក្ខុនី​មិន​សមនឹង​ចោល​ឧច្ចារៈ​ខ្លះ​ ​បស្សាវៈ​ខ្លះ​ ​សម្រាម​ខ្លះ​ ​របស់​ជា​សំណល់​ខ្លះ​ ​ក្នុង​ទី​មាន​វត្ថុ​មាន​ពណ៌ខៀវ​សោះ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ពួក​ភិក្ខុនី​ចោល​ឧច្ចារៈ​ខ្លះ​ ​បស្សាវៈ​ខ្លះ​ ​សម្រាម​ខ្លះ​ ​របស់​ជា​សំណល់​ខ្លះ​ ​ក្នុង​ទី​មាន​វត្ថុ​មាន​ពណ៌ខៀវ​ ​ពិតមែន​ឬ​។​ ​ពួក​ភិក្ខុ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុនី​មិន​សមនឹង​ចោល​ឧច្ចារៈ​ខ្លះ​ ​បស្សាវៈ​ខ្លះ​ ​សម្រាម​ខ្លះ​ ​វត្ថុជា​សំណល់​ខ្លះ​
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 636791199132507502
ទៅកាន់ទំព័រ៖