ព្រះត្រៃបិដក ភាគ ០៥
អន្ធការវគ្គ សិក្ខាបទទី១
[១៨៥] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង មានបុរសជាញាតិរបស់ភិក្ខុនីជាកូនសិស្សភទ្ទាកាបិលានីភិក្ខុនី ចេញពីស្រុកក្រៅទៅកាន់ក្រុងសាវត្ថី ដោយមានកិច្ចនីមួយ។ កាលនោះ ភិក្ខុនីនោះ ស្ថិតនៅខ្លះ និយាយខ្លះ តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរសនោះ ក្នុងយប់ងងឹតឥតមានប្រទីបឡើយ។ ពួកភិក្ខុនីណាមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនីទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីមិនសមនឹងស្ថិតនៅខ្លះ និយាយខ្លះ តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរស ក្នុងយប់ងងឹតឥតមានប្រទីបសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីស្ថិតនៅខ្លះ និយាយខ្លះ តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរស ក្នុងយប់ងងឹតឥតមានប្រទីប ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី មិនសមនឹងស្ថិតនៅខ្លះ និយាយខ្លះ តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរស ក្នុងយប់ងងឹតឥតមានប្រទីបទេ ម្នាលភិក្ខុទាំងឡាយ ការនេះមិនមែននាំឲ្យ
ID: 636791200889748011
ទៅកាន់ទំព័រ៖