ព្រះត្រៃបិដក ភាគ ០៥

ណា​ដែល​កើតឡើង​ដល់​សុន្ទរី​នន្ទា​នុ៎ះ​ ​សេចក្តី​សូន្យ​លាភ​នោះ​នឹង​មានដល់​ខ្ញុំ​ ​(​មិនខាន​)​ ​បពិត្រ​លោកម្ចាស់​ ​(​បើដូច្នេះ​)​ ​ខ្ញុំ​នឹង​ប្រាប់​ទោស​របស់​ខ្លួន​ ​កេរ្តិ៍​អាក្រក់​របស់​ខ្លួន​ ​សេចក្តី​អាប់យស​របស់​ខ្លួន​ ​សេចក្តី​សូន្យ​លាភ​របស់​ខ្លួន​ដល់​ពួក​ជន​ដទៃ​ដូចម្តេច​បាន​។​ ​ពួក​ភិក្ខុនី​ណា​ដែល​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ពួក​ភិក្ខុនី​អម្បាល​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ថុល្ល​នន្ទា​ជា​ម្ចាស់​ ​ដឹង​ថា​ ​ភិក្ខុនី​ត្រូវអាបត្តិ​បារាជិក​ហើយ​ ​មិន​គួរ​នឹង​មិន​ចោទ​ដោយខ្លួនឯង​ ​និង​មិន​ប្រាប់​ដល់​ពួក​គណៈ​សោះ​។​ ​លំដាប់នោះ​ ​ពួក​ភិក្ខុនី​អម្បាល​នោះ​ ​ដំណាលរឿង​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​ក៏​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រោះ​រឿង​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ ​ត្រាស់​ប្រជុំ​ភិក្ខុសង្ឃ​ ​ទ្រង់​សំ​ដែង​ធម្មី​កថា​ ​ហើយ​ទ្រង់​សួរ​បញ្ជាក់​ពួក​ភិក្ខុ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ថុល្ល​នន្ទា​ភិក្ខុនី​ដឹង​ថា​ ​ភិក្ខុនី​ត្រូវអាបត្តិ​បារាជិក​ហើយ​ ​មិន​ចោទ​ដោយខ្លួនឯង​ ​និង​ ​មិន​ប្រាប់​ដល់​ពួក​គណៈ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះសម្ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថុល្ល​នន្ទា​ភិក្ខុនី​ដឹង​ថា​ ​ភិក្ខុនី​ត្រូវអាបត្តិ​បារាជិក​ហើយ​ ​មិន​គួរ​នឹង​មិន​ចោទ​ដោយខ្លួនឯង​ ​និង​មិន​ប្រាប់​ដល់​ពួក​គណៈ​ទេ
ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 636790996023530333
ទៅកាន់ទំព័រ៖