ព្រះត្រៃបិដក ភាគ ០៥

 [​១៨៧​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៥យ៉ាង​)​ ​គឺ​មាន​ភិក្ខុនី​ណាមួយ​ដឹងសេចក្តី​នៅជា​គំរប់​ពីរ១​ ​ភិក្ខុនី​ប្រាថ្នា​នូវ​ទី​មិន​ស្ងាត់​ ​(​ហើយ​ស្ថិតនៅ​ក្តី​ ​និយាយ​ក្តី​)​១​ ​ភិក្ខុនី​មានចិត្ត​បញ្ជូន​ទៅកាន់​អារម្មណ៍​ដទៃ​ ​ហើយ​ស្ថិតនៅ​ក្តី​ ​និយាយ​ក្តី១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​អន្ធការ​វគ្គ​ ​សិក្ខាបទ​ទី២​


 [​១៨៨​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​មាន​បុរស​ជា​ញាតិ​របស់​ភិក្ខុនី​ជា​សិស្ស​របស់​ភទ្ទា​កា​បិ​លា​នី​ភិក្ខុនី​ ​បាន​ចេញពី​ស្រុកក្រៅ​ទៅ​ក្រុង​សាវត្ថី​ ​ដោយ​កិច្ច​នីមួយ​។​ ​កាលនោះ​ ​ភិក្ខុនី​នោះ​គិតថា​ ​ការ​ស្ថិតនៅ​ក្តី​ ​និយាយ​ក្តី​ ​តែម្នាក់​នឹង​ម្នាក់​ ​មួយអន្លើដោយ​បុរស​ ​ក្នុង​យប់​ងងឹត​ឥតមាន​ប្រទីប​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ហាម​ហើយ​ ​(​គិត​ដូច្នោះ​ហើយ​)​ ​ក៏​ស្ថិតនៅ​ខ្លះ​ ​និយាយ​ខ្លះ​ ​តែម្នាក់​នឹង​ម្នាក់​មួយអន្លើដោយ​បុរស​នោះ​ឯង​ ​ក្នុង​ទី​ឱកាស​ដ៏​កំបាំង​។​ ​ពួក​ភិក្ខុនី​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ពួក​ភិក្ខុនី​ទាំងនោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​មិន​សមនឹង​ស្ថិតនៅ​ខ្លះ​ ​និយាយ​ខ្លះ​ ​តែម្នាក់​នឹង​ម្នាក់​ ​មួយអន្លើដោយ​បុរស​
ថយ | ទំព័រទី ១៨១ | បន្ទាប់
ID: 636791201717545358
ទៅកាន់ទំព័រ៖