ព្រះត្រៃបិដក ភាគ ០៥

ក្នុង​ទី​ឱកាស​ដ៏​កំបាំង​សោះ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ភិក្ខុនី​ស្ថិតនៅ​ខ្លះ​ ​និយាយ​ខ្លះ​ ​តែម្នាក់​នឹង​ម្នាក់​ ​មួយអន្លើដោយ​បុរស​ ​ក្នុង​ទី​ឱកាស​ដ៏​កំបាំង​ ​ពិតមែន​ឬ​។​ ​ពួក​ភិក្ខុ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ ​មិន​សមនឹង​ស្ថិតនៅ​ខ្លះ​ ​និយាយ​ខ្លះ​ ​តែម្នាក់​នឹង​ម្នាក់​ ​មួយអន្លើដោយ​បុរស​ ​ក្នុង​ទី​ដ៏​កំបាំង​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុនី​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ស្ថិតនៅ​ក្តី​ ​និយាយ​ក្តី​ ​តែម្នាក់​នឹង​ម្នាក់​ ​មួយអន្លើដោយ​បុរស​ ​ក្នុង​ទី​ដ៏​កំបាំង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​១៨៩​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​បាន​អធិប្បាយ​ក្នុង​បារាជិក​កណ្ឌ​ទី១រួចហើយ​។​ ​ដែល​ហៅថា​ ​ទី​កំបាំង​ ​បាន​ដល់ទី​ឱកាស​ដែលគេ​បិទបាំង​ដោយ​វត្ថុ​ណាមួយ​ ​គឺ​ដោយ​ជញ្ជាំង​ក្តី​ ​ដោយ​សន្ទះទ្វារ​ក្តី​ ​ដោយ​ផែង​ក្តី​ ​
ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 636791202026913053
ទៅកាន់ទំព័រ៖