ព្រះត្រៃបិដក ភាគ ០៥
ម្នាលភិក្ខុទាំងឡាយ ការនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយស្ថិតនៅក្តី និយាយក្តី តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរសក្នុងទីវាល ត្រូវអាបត្តិបាចិត្តិយ។
[១៩២] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា ទីវាល បានដល់ទីដែលគេមិនបិទបាំង គឺទីដែលគេមិនបិទបាំងដោយវត្ថុណាមួយ គឺជញ្ជាំងក្តី សន្ទះទ្វារក្តី ផែងក្តី វំាងននក្តី ដើមឈើក្តី សសរក្តី ល្វែងបន្ទប់ក្តី។ ដែលហៅថា បុរស បានដល់មនុស្សប្រុសដែលដឹងក្តី យល់ការ ស្ថិតនៅបាន និយាយបាន មិនមែនយក្ស មិនមែនប្រេត មិនមែនតិរច្ឆាន។ ពាក្យថា មួយអន្លើ គឺក្នុងទីជាមួយគ្នា។ ពាក្យថា តែម្នាក់នឹងម្នាក់ គឺមានតែបុរស១ និងភិក្ខុនី១។ ពាក្យថា ស្ថិតនៅក្តី សេចក្តីថា ភិក្ខុនីស្ថិតនៅក្នុងហត្ថបាសនៃបុរស ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា និយាយក្តី សេចក្តីថា ភិក្ខុនីស្ថិតនៅក្នុងហត្ថបាសនៃបុរស ហើយនិយាយ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីលះបង់
ID: 636791203047231412
ទៅកាន់ទំព័រ៖