ព្រះត្រៃបិដក ភាគ ០៥

ហត្ថបាស​ ​ហើយ​ស្ថិតនៅ​ក្តី​ ​និយាយ​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ស្ថិតនៅ​ ​ឬ​និយាយ​ ​មួយអន្លើដោយ​យក្ស​ក្តី​ ​ប្រេត​ក្តី​ ​បណ្ឌក​ក្តី​ ​សត្វតិរច្ឆាន​មាន​រាងកាយ​ដូច​មនុស្ស​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​
 [​១៩៣​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៥យ៉ាង​)​ ​គឺ​មាន​ភិក្ខុនី​ណាមួយ​ដឹងសេចក្តី​ច្បាស់​នៅជា​គំរប់​ពីរ១​ ​ភិក្ខុនី​ប្រាថ្នា​នូវ​ទី​មិន​ស្ងាត់​ ​(​ហើយ​ស្ថិតនៅ​ក្តី​ ​និយាយ​ក្តី​)​១​ ​ភិក្ខុនី​មានចិត្ត​បញ្ជូន​ទៅ​ក្នុង​អារម្មណ៍​ដទៃ​ ​ហើយ​ស្ថិតនៅ​ក្តី​ ​និយាយ​ក្តី១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​អន្ធការ​វគ្គ​ ​សិក្ខាបទ​ទី៤​


 ​[​១៩៤​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ថុល្ល​នន្ទា​ភិក្ខុនី​ឈរ​នៅ​ខ្លះ​ ​និយាយ​ខ្លះ​ ​ខ្សិប​ជិត​ត្រចៀក​ខ្លះ​ ​តែម្នាក់​និង​ម្នាក់​ ​មួយអន្លើដោយ​បុរស​ ​ក្នុង​ច្រក​រហូត​ខ្លះ​ ​ក្នុង​ច្រក​ទាល់​ ​(​កៀនកោះ​)​ខ្លះ​ ​ក្នុង​ទីប្រជុំ​ផ្លូវ​មាន​ជ្រុង៤​ ​ឬ​មាន​ជ្រុង៣ខ្លះ​ ​បណ្តេញ​ភិក្ខុនី​ជាគូ​កន​ចេញទៅ​ខ្លះ​។​ ​ពួក​ភិក្ខុនី​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ពួក​ភិក្ខុនី​ទាំងនោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ថុល្ល​នន្ទា​ជា​ម្ចាស់​ ​មិន​សមនឹង​
ថយ | ទំព័រទី ១៨៦ | បន្ទាប់
ID: 636791203478556082
ទៅកាន់ទំព័រ៖