ព្រះត្រៃបិដក ភាគ ០៥

ឈរ​នៅ​ខ្លះ​ ​និយាយ​ខ្លះ​ ​ខ្សិប​ជិត​ត្រចៀក​ខ្លះ​ ​តែម្នាក់​នឹង​ម្នាក់​ ​មួយអន្លើដោយ​បុរស​ ​ក្នុង​ច្រក​រហូត​ខ្លះ​ ​ក្នុង​ច្រក​ទាល់​ខ្លះ​ ​ក្នុង​ទីប្រជុំ​ផ្លូវ​មាន​ជ្រុង៤​ ​ឬ​ជ្រុង៣ខ្លះ​ ​បណ្តេញ​ភិក្ខុនី​ជាគូ​កន​ចេញទៅ​ខ្លះ​សោះ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ថុល្ល​នន្ទា​ភិក្ខុនី​ឈរ​នៅ​ខ្លះ​ ​និយាយ​ខ្លះ​ ​ខ្សិប​ជិត​ត្រចៀក​ខ្លះ​ ​តែម្នាក់​នឹង​ម្នាក់​ ​មួយអន្លើដោយ​បុរស​ ​ក្នុង​ច្រក​រហូត​ខ្លះ​ ​ក្នុង​ច្រក​ទាល់​ខ្លះ​ ​ក្នុង​ទីប្រជុំ​ផ្លូវ​មាន​ជ្រុង៤​ ​ឬ​ជ្រុង៣ខ្លះ​ ​បណ្តេញ​ភិក្ខុនី​ជាគូ​កន​ចេញ​ខ្លះ​ ​ពិតមែន​ឬ​។​ ​ពួក​ភិក្ខុ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​មិន​សមនឹង​ឈរ​នៅ​ខ្លះ​ ​និយាយ​ខ្លះ​ ​ខ្សិប​ជិត​ត្រចៀក​ខ្លះ​ ​តែម្នាក់​នឹង​ម្នាក់​ ​មួយអន្លើដោយ​បុរស​ ​ក្នុង​ច្រក​រហូត​ខ្លះ​ ​ក្នុង​ច្រក​ទាល់​ខ្លះ​ ​ក្នុង​ទីប្រជុំ​ផ្លូវ​មាន​ជ្រុង៤​ ​ឬ​ជ្រុង៣ខ្លះ​ ​បណ្តេញ​ភិក្ខុនី​ជាគូ​កន​ខ្លះ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុនី​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ឈរ​នៅ​ក្តី​ ​និយាយ​ក្តី​ ​ខ្សិប​ជិត​ត្រចៀក​ក្តី​ ​តែម្នាក់​នឹង​ម្នាក់​ ​មួយអន្លើដោយ​បុរស​ក្នុង​ច្រក​រហូត​ក្តី​ ​ក្នុង​ច្រក​ទាល់​ក្តី​ ​ក្នុង​ទីប្រជុំ​ផ្លូវ​មាន​ជ្រុង៤​ ​ឬ​ជ្រុង៣ក្តី​ ​បណ្តេញ​ភិក្ខុនី​ជាគូ​កន​ចេញ​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 636791203708959260
ទៅកាន់ទំព័រ៖