ព្រះត្រៃបិដក ភាគ ០៥
[១៩៥] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា ច្រករហូត បានដល់ផ្លូវដែលរថចេញចូលបាន (ថ្នល់)។ ដែលហៅថា ច្រកទាល់ បានដល់ទីដែលជនទាំងឡាយចូលទៅតាមផ្លូវណា ចេញទៅតាមផ្លូវនោះវិញទើបបាន។ ដែលហៅថា ទីប្រជុំផ្លូវមានជ្រុង៤ ឬជ្រុង៣ បានដល់ស្នាម ឬព្រះលាន។ ដែលហៅថា បុរស បានដល់មនុស្សប្រុសដែលដឹងសេចក្តីច្បាស់ អាចឈរនៅបាន និយាយបាន មិនមែនយក្ស មិនមែនប្រេត មិនមែនសត្វតិរច្ឆាន។ ពាក្យថា មួយអន្លើ គឺក្នុងទីជាមួយគ្នា។ ពាក្យថា ម្នាក់នឹងម្នាក់ គឺមានតែបុរស១ និងភិក្ខុនី១។ ពាក្យថា ឈរនៅក្តី សេចក្តីថា ភិក្ខុនីឈរនៅក្នុងហត្ថបាសនៃបុរស ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា និយាយក្តី សេចក្តីថា ភិក្ខុនីឈរនៅក្នុងហត្ថបាសនៃបុរស ហើយនិយាយ ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ខ្សិបជិតត្រចៀកក្តី សេចក្តីថា ភិក្ខុនីប្រាប់សេចក្តីជិតត្រចៀកនៃបុរស ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា បណ្តេញភិក្ខុនីជាគូកនចេញក្តី សេចក្តីថា ភិក្ខុនីមានសេចក្តីប្រាថ្នាដើម្បីប្រព្រឹត្តអនាចារ ហើយបណ្តេញភិក្ខុនីជាគំរប់ពីរ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីជាគូកនកំពុងលះបង់ឧបចារសម្រាប់ឃើញក្តី ឧបចារសម្រាប់ស្តាប់ក្តី ភិក្ខុនីអ្នកបណ្តេញ
ID: 636791204020227064
ទៅកាន់ទំព័រ៖