ព្រះត្រៃបិដក ភាគ ០៥
នែភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា និងមិនមែននាំឲ្យរឹតតែជ្រះថ្លាដល់ពួកជនដែលជ្រះថ្លាហើយនោះទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះច្បាស់ជានាំបណ្តាលឲ្យមនុស្សពួកខ្លះដែលមិនទាន់ជ្រះថ្លាឲ្យខានជ្រះថ្លា និងនាំបណ្តាលពួកមនុស្សខ្លះដែលជ្រះថ្លាហើយឲ្យត្រឡប់ជាទាស់ចិត្តបាត់ជ្រះថ្លាទៅវិញ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយដឹងថា ភិក្ខុនីផងគ្នាត្រូវអាបត្តិបារាជិក ហើយមិនចោទដោយខ្លួនឯង និងមិនប្រាប់ដល់ពួកគណៈ កាលណាបើភិក្ខុនីនោះស្ថិតនៅក្តី ច្យុតហើយក្តី វិនាសហើយក្តី ចៀសទៅកាន់លទ្ធិដទៃហើយក្តី ទោះភិក្ខុនីដែលដឹងរឿងនោះ និយាយយ៉ាងនេះក្នុងកាលជាខាងក្រោយថា បពិត្រលោកម្ចាស់ ខ្ញុំបានដឹង (រឿង) ភិក្ខុនីនោះថា នាងនោះមានសភាពយ៉ាងនេះមួយ យ៉ាងនេះមួយ ក្នុងកាលមុនដែរ ប៉ុន្តែខ្ញុំមិនបានចោទចំពោះខ្លួនឯង និងមិនបានប្រាប់ដល់ពួកគណៈទេ ដូច្នេះភិក្ខុនីនេះ ក៏ត្រូវអាបត្តិបារាជិក ឈ្មោះវជ្ជបដិច្ឆាទិក (ព្រោះជួយបិទបាំងទោសគេ) ជាស្រីមិនមានសំវាស។
[១៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១ នៃបារាជិកកណ្ឌនេះ។ ដែលហៅថាដឹង គឺភិក្ខុនីដឹងខ្លួនឯងក្តី
ID: 636790996326217646
ទៅកាន់ទំព័រ៖