ព្រះត្រៃបិដក ភាគ ០៥

ពាក្យ​ថា​ ​មិនបាន​លា​ពួក​ជន​ជា​ម្ចាស់ផ្ទះ​ ​ហើយ​ចៀសចេញ​ទៅ​ ​សេចក្តី​ថា​ ​មនុស្ស​ណា​ជា​ម្ចាស់ផ្ទះ​ក្នុង​ត្រកូល​នោះ​ ​ដែល​អាច​ដើម្បី​ប្រគេន​ ​(​វត្ថុ​អ្វី​ៗ​បាន​)​ ​ភិក្ខុនី​មិន​លា​មនុស្ស​នោះ​។​ ​កាល​ភិក្ខុនី​ឈាន​ផុត​ទី​ដែល​ភ្លៀង​ធ្លាក់​មិន​ត្រូវ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុនី​កន្លង​ឧបចារ​ផ្ទះ​ ​ចូល​ទៅ​ក្នុង​ទីវាល​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​១៩៩​]​ ​ម្ចាស់ផ្ទះ​ដែល​ខ្លួន​មិនបាន​លា​ ​ភិក្ខុនី​សំគាល់​ថា​មិនបាន​លា​មែន​ ​ហើយ​ចៀសចេញ​ទៅ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ម្ចាស់ផ្ទះ​ដែល​ខ្លួន​មិនបាន​លា​ ​តែ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ហើយ​ចៀសចេញ​ទៅ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ម្ចាស់ផ្ទះ​ដែល​ខ្លួន​មិនបាន​លា​ ​ភិក្ខុនី​សំគាល់​ថា​បាន​លា​ ​ហើយ​ចៀសចេញ​ទៅ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​(​ភិក្ខុនី​អង្គុយ​)​ ​ក្នុង​ទី​មិនមែន​ជាទី​ឱកាស​នៃ​ទី​អង្គុយ​ ​(​មិន​លា​ ​ហើយ​ចៀសចេញ​ទៅ​)​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្ចាស់ផ្ទះ​ដែល​ខ្លួន​បាន​លាហើយ​ ​ភិក្ខុនី​សំគាល់​ថា​មិនទាន់​លា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្ចាស់ផ្ទះ​ដែល​ខ្លួន​បាន​លាហើយ​ ​ភិក្ខុនី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្ចាស់ផ្ទះ​ដែល​ខ្លួន​បាន​លាហើយ​ ​ភិក្ខុនី​សំគាល់​ថា​បាន​លា​មែន​ ​មិន​ត្រូវអាបត្តិ​។​
ថយ | ទំព័រទី ១៩២ | បន្ទាប់
ID: 636791205513272461
ទៅកាន់ទំព័រ៖