ព្រះត្រៃបិដក ភាគ ០៥
[២០០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺភិក្ខុនីលាហើយទើបទៅ១ ភិក្ខុនីអង្គុយលើអាសនៈដែលគេនាំយកទៅមិនបាន១ ភិក្ខុនីមានជម្ងឺ១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
អន្ធការវគ្គ សិក្ខាបទទី៦
[២០១] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនីចូលទៅរកត្រកូលទាំងឡាយក្នុងពេលក្រោយបាយ ហើយមិនប្រាប់ពួកជនជាម្ចាស់ផ្ទះ ក៏អង្គុយខ្លះ ដេកខ្លះ លើអាសនៈ។ ពួកមនុស្សកាលខ្មាសថុល្លនន្ទាភិក្ខុនី ក៏មិនហ៊ានអង្គុយ មិនហ៊ានដេកលើអាសនៈ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់មិនសមនឹងចូលទៅរកត្រកូលទាំងឡាយក្នុងពេលក្រោយបាយ ហើយមិនបានប្រាប់ពួកជនជាម្ចាស់ផ្ទះ ក៏អង្គុយខ្លះ ដេកខ្លះ លើអាសនៈសោះ។ ភិក្ខុនីទាំងលាយឮពួកមនុស្សទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ដូច្នោះហើយ។ ពួកភិក្ខុនីណាមានសេចក្តីប្រាថ្នាតិច។បេ។
ID: 636791205883593642
ទៅកាន់ទំព័រ៖