ព្រះត្រៃបិដក ភាគ ០៥
[២០២] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា ពេលខាងក្រោយបាយ បានដល់ពេលដែលព្រះអាទិត្យជ្រេពីត្រង់រហូតដល់ព្រះអាទិត្យអស្តង្គតទៅ។ ដែលហៅថា ត្រកូល បានដល់ត្រកូលទាំង៤ គឺត្រកូលក្សត្រ១ ត្រកូលព្រាហ្មណ៍១ ត្រកូលអ្នករកស៊ីជួញប្រែធ្វើស្រែចំការ១ ត្រកូលអ្នករកស៊ីឈ្នួល១។ ពាក្យថា ចូលទៅរក គឺទៅក្នុងត្រកូលនោះ។ ពាក្យថា មិនបានប្រាប់ពួកជនជាម្ចាស់ផ្ទះ សេចក្តីថា មនុស្សណា ជាម្ចាស់ឬធំក្នុងត្រកូលនោះ ដែលអាចដើម្បីប្រគេន (វត្ថុអ្វីៗបាន) ភិក្ខុនីមិនប្រាប់មនុស្សនោះ។ ដែលហៅថាអាសនៈ បានដល់ឱកាសល្មមអង្គុយពែនបាន។ ពាក្យថា អង្គុយ សេចក្តីថា ភិក្ខុនីអង្គុយលើអាសនៈនោះ ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ដេក សេចក្តីថា ភិក្ខុនីដេកលើអាសនៈនោះ ត្រូវអាបត្តិបាចិត្តិយ។
[២០៣] ម្ចាស់ផ្ទះដែលខ្លួនមិនទាន់បានប្រាប់ ភិក្ខុនីសំគាល់ថាមិនទាន់បានប្រាប់មែន ហើយអង្គុយក្តី ដេកក្តី លើអាសនៈ ត្រូវអាបត្តិបាចិត្តិយ។ ម្ចាស់ផ្ទះដែលខ្លួនមិនបានប្រាប់ តែភិក្ខុនីមានសេចក្តីសង្ស័យ ហើយអង្គុយក្តី ដេកក្តីលើអាសនៈ ត្រូវអាបត្តិបាចិត្តិយ។ ម្ចាស់ផ្ទះដែលខ្លួនមិនបានប្រាប់ តែភិក្ខុនីសំគាល់ថាបានប្រាប់ ហើយអង្គុយក្តី ដេកក្តី លើអាសនៈ ត្រូវអាបត្តិបាចិត្តិយ។ (ភិក្ខុនីអង្គុយ ឬដេក) ក្នុងទីមិនមែនជាទី
ID: 636791206483837974
ទៅកាន់ទំព័រ៖