ព្រះត្រៃបិដក ភាគ ០៥

ឱកាស​នៃ​ទី​អង្គុយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្ចាស់ផ្ទះ​ដែល​ខ្លួន​បាន​ប្រាប់​ ​តែ​ភិក្ខុនី​សំគាល់​ថា​មិនទាន់​បាន​ប្រាប់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្ចាស់ផ្ទះ​ដែល​ខ្លួន​បាន​ប្រាប់​ហើយ​ ​តែ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្ចាស់ផ្ទះ​ដែល​ខ្លួន​បាន​ប្រាប់​ហើយ​ ​ភិក្ខុនី​សំគាល់​ថា​បាន​ប្រាប់​ហើយ​មែន​ ​មិន​ត្រូវអាបត្តិ​។​
 [​២០៤​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៦យ៉ាង​)​ ​គឺ​ភិក្ខុនី​បាន​ប្រាប់​ហើយ​អង្គុយ​ក្តី​ ​ដេក​ក្តី​លើ​អាសនៈ១​ ​ភិក្ខុនី​អង្គុយ​ ​ឬ​ដេក​លើ​អាសនៈ​ដែលគេ​ក្រាល​ជានិច្ច១​ ​ភិក្ខុនី​មាន​ជម្ងឺ១​ ​ភិក្ខុនី​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​អន្ធការ​វគ្គ​ ​សិក្ខាបទ​ទី៧​


 ​[​២០៥​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ពួក​ភិក្ខុនី​ច្រើន​រូប​កាលដែល​ទៅកាន់​ក្រុង​សាវត្ថី​ ​ក្នុង​កោសល​ជនបទ​ ​ក៏​ចូល​ទៅកាន់​ស្រុក១​ ​ក្នុង​វេលា​ល្ងាច​ ​ហើយ​ចូល​ទៅ​រក​ត្រកូល​ព្រាហ្មណ៍​ម្នាក់​ ​ហើយក៏​សូមឱកាស​។​ ​កាលនោះ​ ​នាង​ព្រាហ្មណី​បាន​ពោល​ពាក្យ​នេះ​
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 636791206848108810
ទៅកាន់ទំព័រ៖