ព្រះត្រៃបិដក ភាគ ០៥

មើលងាយ​គេ​ ​ដោយ​ការ​ប្រកាន់​អាក្រក់​ ​ដោយ​ការពិចារណា​ខុស​សោះ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ភិក្ខុនី​មើលងាយ​គេ​ដោយ​ការ​ប្រកាន់យក​អាក្រក់​ ​ដោយ​ការពិចារណា​ខុស​ ​ពិតមែន​ឬ​។​ ​ពួក​ភិក្ខុ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ ​មិនសមបើ​នឹង​មើលងាយ​គេ​ដោយ​ការ​ប្រកាន់យក​អាក្រក់​ ​ដោយ​ការពិចារណា​ខុស​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុនី​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​មើលងាយ​គេ​ដោយ​ការ​ប្រកាន់យក​អាក្រក់​ ​ដោយ​ការពិចារណា​ខុស​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​២១០​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​បាន​អធិប្បាយ​ក្នុង​បារាជិក​កណ្ឌ​ទី១រួចហើយ​។​ ​ពាក្យ​ថា​ ​ដោយ​ការ​ប្រកាន់យក​អាក្រក់​ ​សេចក្តី​ថា​ ​ដោយ​ការ​ប្រកាន់យក​ដោយ​ប្រការ​ដទៃ​ ​(​គឺ​ប្រកាន់​ខុស​)​។​ ​ពាក្យ​ថា​ ​ដោយ​ការពិចារណា​ខុស​ ​សេចក្តី​ថា​ ​ដោយ​ការពិចារណា​ដោយ​ប្រការ​ដទៃ​ ​(​យល់​ខុស​)​។​ ​ពាក្យ​ថា​ ​មើលងាយ​គេ​ ​សេចក្តី​ថា​ ​ភិក្ខុនី​មើលងាយ​ឧបសម្បន្នា​ផងគ្នា​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 636791218317994850
ទៅកាន់ទំព័រ៖