ព្រះត្រៃបិដក ភាគ ០៥

ដែរ​ឬ​។​ ​ចណ្ឌ​កា​លី​ភិក្ខុនី​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ខ្ញុំ​ឯង​ជា​ស្រីចោរ​ពិត​ឬ​ ​ខ្ញុំ​ឯង​ជា​ស្រី​គ្មាន​សេចក្តី​ខ្មាស​ពិត​ឬ​ ​ពួក​លោកម្ចាស់​ណា​មិនឃើញ​ភណ្ឌ​របស់​ខ្លួន​ ​ពួក​លោកម្ចាស់​នោះ​ពោល​នឹង​ខ្ញុំ​យ៉ាងនេះ​ថា​ ​បពិត្រ​លោកម្ចាស់​ ​លោកម្ចាស់​ឃើញ​ភណ្ឌ​របស់​យើង​ដែរ​ឬទេ​ ​បពិត្រ​លោកម្ចាស់​ ​ប្រសិនបើ​ខ្ញុំ​យក​ភណ្ឌ​របស់​លោក​មែន​ ​ខ្ញុំ​មិនមែន​ជាស​មណី​ទេ​ ​ខ្ញុំ​ឃ្លាតចាក​ព្រហ្មចរិយ​ធម៌​ហើយ​ ​ខ្ញុំ​នឹង​ទៅ​កើត​ក្នុង​នរក​ ​ចំណែក​ឯ​ភិក្ខុនី​ណា​ពោល​ពាក្យ​យ៉ាងនេះ​នឹង​ខ្ញុំ​ដោយ​ពាក្យ​មិន​ពិត​ ​ភិក្ខុនី​នោះ​ឯង​ ​ចូរ​កុំ​ឲ្យ​ជាស​មណី​ ​ចូរ​ឃ្លាតចាក​ព្រហ្មចរិយ​ធម៌​ ​ចូរ​ទៅ​កើត​ក្នុង​នរក​ចុះ​។​ ​ពួក​ភិក្ខុនី​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ពួក​ភិក្ខុនី​នោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ចណ្ឌ​កា​លី​ជា​ម្ចាស់​ ​មិន​សមនឹង​ផ្តាសា​ខ្លួនឯង​ផង​ ​អ្នកឯទៀត​ផង​ ​ដោយ​នរក​ផង​ ​ដោយ​ព្រហ្មចរិយ​ធម៌​ផង​សោះ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ចណ្ឌ​កា​លី​ភិក្ខុនី​ផ្តាសា​ខ្លួនឯង​ផង​ ​អ្នកឯទៀត​ផង​ ​ដោយ​នរក​ខ្លះ​ ​ដោយ​ព្រហ្មចរិយ​ធម៌​ខ្លះ​ ​ពិតមែន​ឬ​។​ ​ពួក​ភិក្ខុ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចណ្ឌ​កា​លី​ភិក្ខុនី​ ​មិន​សមនឹង​ផ្តាសា​ខ្លួន​ក្តី​ ​អ្នកឯទៀត​ក្តី​ ​ដោយ​នរក​ក្តី​ ​ដោយ​ព្រហ្មចរិយ​ធម៌​ក្តី​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 636791219063227474
ទៅកាន់ទំព័រ៖