ព្រះត្រៃបិដក ភាគ ០៥

មិន​ធ្វើការ​ខ្វល់ខ្វាយ​ដើម្បីឲ្យ​គេ​ដេរ​។​ ​ភិក្ខុនី​នោះ​ក៏​ប្រាប់​សេចក្តី​នុ៎ះ​ដល់​ពួក​ភិក្ខុនី​ផងគ្នា​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ថុល្ល​នន្ទា​ជា​ម្ចាស់​ ​មិន​សមបី​នឹង​ឲ្យ​ភិក្ខុនី​ផងគ្នា​រុ​សចី​វរ​ចេញ​ ​ហើយក៏​មិន​ដេរ​ខ្លួនឯង​ ​មិន​ធ្វើការ​ខ្វល់ខ្វាយ​ដើម្បីឲ្យ​គេ​ដេរ​វិញ​សោះ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ថុល្ល​នន្ទា​ភិក្ខុនី​ ​ឲ្យ​ភិក្ខុនី​ផងគ្នា​រុ​សចី​វរ​ចេញ​ ​ហើយ​មិន​ដេរ​ខ្លួនឯង​ ​មិន​ធ្វើការ​ខ្វល់ខ្វាយ​ដើម្បីឲ្យ​គេ​ដេរ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​មិន​សមបី​នឹង​ឲ្យ​ភិក្ខុនី​ផងគ្នា​រុ​សចី​វរ​ចេញ​ ​ហើយ​មិន​ដេរ​ខ្លួនឯង​ ​មិន​ធ្វើការ​ខ្វល់ខ្វាយ​ដើម្បីឲ្យ​គេ​ដេរ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​រុស​ឯង​ក្តី​ ​ឲ្យ​គេ​រុ​សក្តី​ ​នូវ​ចីវរ​របស់​ភិក្ខុនី​ផងគ្នា​ ​ភិក្ខុនី​នោះ​មិន​មាន​សេចក្តី​អន្តរាយ​ក្នុង​កាល​ជា​ខាងក្រោយ​ទេ​ ​ហើយ​មិន​ដេរ​ឯង​ ​មិន​ធ្វើការ​ខ្វល់ខ្វាយ​ដើម្បីឲ្យ​គេ​ដេរ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​ ​(​ដំ​កល់​ទុក​)​ ​ត្រឹម៤​-​៥ថ្ងៃ​។​
ថយ | ទំព័រទី ២១២ | បន្ទាប់
ID: 636791228768312574
ទៅកាន់ទំព័រ៖