ព្រះត្រៃបិដក ភាគ ០៥

 [​២៣០​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៦យ៉ាង​)​ ​គឺ​ភិក្ខុនី​មាន​សេចក្តី​អន្តរាយ​ ​ហើយ​ស្វែងរក​គ្នា​មិនបាន១​ ​ភិក្ខុនី​កំពុងតែ​ធ្វើ​ ​ស្រាប់តែ​កន្លង​ហួស៤​-​៥ថ្ងៃ​ ​ភិក្ខុនី​មាន​ជម្ងឺ១​ ​ភិក្ខុនី​មាន​សេចក្តី​អន្ត​រាយ​ផ្សេង​ៗ​កើតឡើង១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​ន​គ្គ​វគ្គ​ ​សិក្ខាបទ​ទី៤​


 ​[​២៣១​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មានជោគ​ ​ទ្រង់​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ក្បែរ​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុនី​ផ្ញើ​ចីវរ​ ​(​សង្ឃាដី​)​ ​ទុក​ក្នុង​ដៃ​នៃ​ភិក្ខុនី​ទាំងឡាយ​ ​ហើយ​ចៀសចេញ​ទៅកាន់​ចារិក​ជនបទ​ ​ដោយមាន​តែ​ស្បង់​ ​និង​ចីពរ​ទៅ​ប៉ុណ្ណោះ​។​ ​ចីវរ​ទាំងឡាយ​ដែល​ពួក​ភិក្ខុនី​ផ្ញើទុក​យូរ​ពេក​នោះ​ ​ក៏​ដុះផ្សិត​សៅហ្មង​ទៅ​អស់​។​ ​ភិក្ខុនី​ទាំងឡាយ​យក​ចីវរ​នោះ​ទៅ​សំដិល​ហាល​។​ ​ភិក្ខុនី​ទាំងឡាយ​បាន​និយាយ​ពាក្យ​នេះ​នឹង​ភិក្ខុនី​ទាំងនោះ​ថា​ ​នែ​លោកម្ចាស់​ទាំងឡាយ​ ​ចីវរ​ទាំងនេះ​របស់​អ្នកណា​ ​ក៏​ដុះផ្សិត​សៅហ្មង​អស់​។​ ​ទើប​ភិក្ខុនី​ទាំងនោះ​ប្រាប់​សេចក្តី​នុ៎ះ​ដល់​ភិក្ខុនី​ទាំងឡាយ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 636791229776360231
ទៅកាន់ទំព័រ៖